ការបញ្ជូនពលករធ្វើការបរទេស

ក្រសួងការងារ៖ កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនោះទេ


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បញ្ជាក់​នៅថ្ងៃទី ១២ ខែឧសភាថា កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាល​ទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ។ ការប្រកាសជូនដំណឹងនេះ ធ្វើឡើងបន្ទាប់​ក្រសួង​​ទទួលបានពាក្យបណ្តឹង​​ពីប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានលើកឡើងថា មានជនខិលខូចមួយចំនួន បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ជូនទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ។
ដោយ

បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែឧសភា បានឲ្យដឹងថា កន្លងមកក្រសួង​ក៏ធ្លាប់ទទួលបានការស្នើសុំ​ឱ្យមានកិច្ចសហការ​លើការបញ្ជូន​ពលករ​ទៅធ្វើការនៅក្រៅប្រទេស​តាមរដូវកាលផងដែរ ប៉ុន្តែក្រសួងសង្កេតឃើញថា ការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនេះ នៅមានបញ្ហាប្រឈមមួយចំនួនដូចជា មិនទាន់មានយន្តការ​សមស្រប និងច្បាស់លាស់ ការងារមានរយៈពេលខ្លី ខណៈការចំណាយខ្ពស់មិនសមស្របនឹងប្រាក់ចំណូល​ដែលទទួលបាន។ ជាមួយគ្នានោះ លក្ខខណ្ឌការងារនៅមិនទាន់ត្រូវបានធានា និងការពារដោយបទដ្ឋានគតិយុត្តិ​នៃប្រទេស​ទទួលពលករ​នៅឡើយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គូសបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ ដោយទាមទារឱ្យមានការសិក្សាស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ចប្រទេសទទួលលក្ខខណ្ឌការងារ កម្រៃសេវាដែលបងប្អូនពលករ​ត្រូវចំណាយ និងជាពិសេស​លើយន្តការនៃការបញ្ចូន ដើម្បីទទួលបានឱកាសការងារ​សមរម្យ​នៅក្រៅ​ប្រទេស​ផងដែរ។

ក្នុងករណីមានកិច្ចព្រមព្រៀងលើការបញ្ជូនពលករទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសជាមួយប្រទេសណាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជូនដំណឹងជាសាធារណៈផងដែរ.

សូមបញ្ជាក់ថា តាំងពីមានផ្ទុះរាលដាលខ្លាំងនៃជំងឺកូវីដ១៩ បាន​ធ្វើឲ្យប៉ះពាល់​ការងារ​ពលករ​ធ្វើការងារនៅក្រៅប្រទេស តួយ៉ាងនាពេលកន្លង ពលករពីប្រទេសថៃ​បាន​ធ្វើដំណើរមកកាន់ស្រុកកំណើតវិញ។ ពលករ​ចំណាកស្រុក​របស់កម្ពុជា ភាគច្រើន​ទៅធ្វើការងារ​នៅក្នុង​ប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុនជាដើម។

តួលេខពីធនាគារជាតិ​បង្ហាញថា កាលពីឆ្នាំ២០២០ កម្ពុជា​ទទួលបាន​ប្រាក់​ផ្ញើមកពីពលករ​ដែលធ្វើការនៅក្រៅប្រទេស សរុបមាន​ជាង​១ពាន់​២រយលានដុល្លារ មានការធ្លាក់ចុះប្រហែល​២០% ធៀបនឹង​ឆ្នាំ២០១៩ ដោយសារតែ​មានការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច និងការរឹតបន្ដឹង​ការធ្វើដំណើរនៅតាមប្រទេសនានា​ ដើម្បីទប់ស្កាត់នឹងការឆ្លងរីករាលដាល​កូវីដ១៩៕

អត្ថបទ៖ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងនាមប្រធានអាស៊ាន តើសម្តេចតេជោ ហ៊ុន សែន លើកឡើងអ្វីខ្លះ ក្នុងកិច្ចប្រជុំកំពូលថ្ងៃដំបូង អាស៊ាន-អាមេរិក?

ព័ត៌មាន
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃទីមួយនៃបេសកម្មរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-…

អ្នកជំនាញ៖ ការបោះផ្សាយលក់មូលបត្រពីធនាគារធំៗ ធ្វើឲ្យទីផ្សារមូលបត្រកម្ពុជាកាន់តែលេចធ្លោរ

ព័ត៌មាន
ក្រុមអ្នកជំនាញ បានអះអាងថា ភាពរីកចម្រើននៃវិស័យមូលបត្រកម្ពុជា នាពេលបច្ចុប្បន្ន ដោយសារតែមានការចូលរួមបោះផ្សាយលក់មូលបត្រពីសំណាក់ក្រុមហ៊ុនជាច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ