#ការបាញ់សាកល្បងមីស៊ីលជាលើកទី៨

Articles by Tag ការបាញ់សាកល្បងមីស៊ីលជាលើកទី៨

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៨ក្នុងឆ្នាំនេះ ស្របពេលមានសង្គ្រាមដ៏ក្តៅគគុកនៅអ៊ុយក្រែន

ដោយ​ វុធ ច័ន្ទតារា
កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ នៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដែលបានក្លាយជាការធ្វើ តេស្ដមីស៊ីលជាលើកទី ៨ហើយ បន្ទាប់ពីរដ្ឋឯកោមួយនេះបានបាញ់សាកល្បងអស់៧លើកកាលពីខែមករា។ខណៈដែលក្តីបារម្ភកំពុងកើតមានឡើងថា ទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសអភិវឌ្ឍមីស៊ីលរបស់ខ្លួន ស្របពេលសហគមន៍អន្តរជាតិកំពុងផ្តោតលើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើសេចក្តីរាយការណ៍ពីឆ្មាំសមុទ្រជប៉ុន ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។