កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៨

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៨ក្នុងឆ្នាំនេះ ស្របពេលមានសង្គ្រាមដ៏ក្តៅគគុកនៅអ៊ុយក្រែន


កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលបាលីស្ទីកមួយគ្រាប់ នៅព្រឹកថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ដែលបានក្លាយជាការធ្វើ តេស្ដមីស៊ីលជាលើកទី ៨ហើយ បន្ទាប់ពីរដ្ឋឯកោមួយនេះបានបាញ់សាកល្បងអស់៧លើកកាលពីខែមករា។ខណៈដែលក្តីបារម្ភកំពុងកើតមានឡើងថា ទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសអភិវឌ្ឍមីស៊ីលរបស់ខ្លួន ស្របពេលសហគមន៍អន្តរជាតិកំពុងផ្តោតលើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើសេចក្តីរាយការណ៍ពីឆ្មាំសមុទ្រជប៉ុន ហើយត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាលើកទី៨
ដោយ

ក្រៅតែពីសេចក្តីរាយការណ៍ពីឆ្មាំសមុទ្ររបស់ជប៉ុន យោធាកូរ៉េខាងត្បូង ក៏បានរាយការណ៍ស្រដៀងគ្នាថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលមួយគ្រាប់ពិតមែន តែគេមិនអាចកំណត់បានថាជាប្រភេទអ្វីនោះទេ គេត្រឹមអាចដឹងបានថា វាបានបាញ់ឆ្ពោះទៅកាន់តំបន់សមុទ្រភាគខាងកើតនៃប្រទេស។

ការធ្វើតេស្ដអាវុធរបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ធ្វើឡើងនៅសល់ពេលមិនដល់២សប្ដាហ៍ទៀតនោះទេ មុនការបោះឆ្នោតប្រធានាធិបតី កូរ៉េខាងត្បូង ចូលមកដល់នៅថ្ងៃទី៩ខែមីនាខាងមុខនេះ ខណៈដែលក្តីបារម្ភកំពុងកើតមានឡើងថា ទីក្រុងព្យុងយ៉ាងនឹងឆ្លៀតឱកាសអភិវឌ្ឍមីស៊ីលរបស់ខ្លួន ស្របពេលសហគមន៍អន្តរជាតិកំពុងផ្តោតលើសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

នេះជាការបាញ់លើកដំបូងក្នុងខែកុម្ភៈនេះ និងជាលើកទី៨ហើយសម្រាប់ការសាកល្បងមីស៊ីលកូរ៉េខាងជើងគិតតាំងពីដើមខែមករាមក ខណៈដែលការសាកល្បងចុងក្រោយគឺនៅថ្ងៃទី ៣០ ខែមករា នៅពេលដែលរបបផ្តាច់ការមួយនេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយឈ្មោះ Hwasong-12 រួមទាំងមីស៊ីលលឿនជាងសំឡេង និងមីស៊ីលបាលីស្ទិកចម្ងាយមធ្យមផងដែរ ដែលជាការសាកល្បងដ៏ធំបំផុត ចាប់តាំងពីឆ្នាំ ២០១៧មក។

ជាមួយនឹងការបាញ់មីស៊ីលញឹកញាប់បែបនេះ ទីក្រុងសេអ៊ូល និងតូក្យូសង្ស័យថា ទីក្រុងព្យុងយ៉ាង ទំនងជាចង់ធ្វើសកម្មភាពបង្ករឿងជាថ្មីទៀត។ កាលពីខែមុន កូរ៉េខាងជើង ក៏អះអាងពីលទ្ធភាពបញ្ចប់ឱសានវាទលែងបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយ និងការសាកល្បងនុយក្លេអ៊ែរផងដែរ។

ស្របពេលសង្គ្រាមនៅអ៊ុយក្រែនកំពុងតែឆាបឆេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីចិន ស៊ី ជីនពីង បានផ្ញើរសារសង្កត់ធ្ងន់ទៅកាន់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 

KCNA រាយការណ៍ថា នៅក្នុងសារមួយទៅកាន់លោកគីម ជុងអ៊ុន, លោក ស៊ី ជីនពីង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការរួមជាមួយនឹងភាគីកូរ៉េខាងជើង ដើម្បីអភិវឌ្ឍស្ថិរភាពទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងចិន និងកូរ៉េខាងជើង ក្រោមស្ថានភាពថ្មីមួយ។ យ៉ាងណាមិញសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់លំអិតពីអត្ថន័យនេះពាក្យ ស្ថានភាពថ្មីមួយ ដែលចិនផ្ញើរសារទៅកាន់កូរ៉េខាងជើងនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីជប៉ុន៖ «អាមេរិកគួរបោះបង់ចោលភាពមិនច្បាស់លាស់លើការការពារតៃវ៉ាន់»

ព័ត៌មាន
លោក Shinzo Abe មានការព្រួយបារម្ភ និងលើកឡើងថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាបង្ហាញជំហឲ្យកាន់តែច្បាស់លាស់ថែមទៀត ថាខ្លួ…

Evergrande លក់គម្រោងចំនួន ៤ ទៅឱ្យក្រុមហ៊ុនរដ្ឋរបស់ចិន ដើម្បីទូទាត់បំណុលជាង១ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអចលនទ្រព្យយក្សចិន Evergrande បានប្រកាសពីការលក់សិទ្ធិលើគម្រោងអភិវឌ្ឍន៍ចំនួន ៤ ដល់ក្រុមហ៊ុនគាំទ្រដោយរដ្ឋចិន ខណៈដែលក្រុមហ៊ុនដែលកំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ