#ការផ្ដល់ការធានាលើប្រាក់កម្ចី

Articles by Tag ការផ្ដល់ការធានាលើប្រាក់កម្ចី

គម្រោងធានាឥណទាន របស់សាជីវកម្មធានាឥណទានកម្ពុជា បានផ្ដល់ការធានាលើប្រាក់កម្ចីទំហំ ១២លានដុល្លារ ក្រោយដាក់ឲ្យដំណើរការបានកន្លះឆ្នាំ

ដោយ​ សឿន វណ្ណឌេត
ក្រោយដាក់ឲ្យដំណើរការអស់រយៈពេលប្រមាណ ៦ខែកន្លងមកនេះ សាជីវកម្មធានាឥណទានកម្ពុជា(CGCC)បានផ្តល់ការធានាឥណទានដល់អាជីវកម្មដែលស្ថិតក្រោមគម្រោង ធានាឥណទានសម្រាប់សហហិរញ្ញប្បទាន បានចំនួន ៨៨កម្ចីហើយ ដែលមានទំហំទឹកប្រាក់សរុបជាង ១២លានដុល្លារអាមេរិក ខណៈដែលគម្រោងធានាឥណទាននេះ មានទឹកប្រាក់សរុបដល់ទៅ ២០០លានដុល្លារអាមេរិកឯណោះ។ ក្នុងចំណោមអាជីវកម្មដែលទទួលបានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា ភាគច្រើន ខ្វះទ្រព្យបញ្ចាំ ហើយអាជីវកម្មច្រើនលើសលប់ស្ថិតក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។