ទូរគមនាគមន៍កម្ពុជា នឹងដាក់ឲ្យប្រើកម្មវិធីថ្មីមួយនៅខែមិថុនា ដើម្បីដោះស្រាយរឿងកាត់លុយទូរស័ព្ទដៃដោយគ្មានមូលហេតុ
ដោយ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីជម្រាបដល់សាធារណជនថា និយ័តករទូរគមនាគមន៍កម្ពុជាកំពុងសហការជាមួយប្រតិបត្តិករទូរស័ព្ទចល័ត(ក្រុមហ៊ុនទូរស័ព្ទចល័ត) ពន្លឿនការអនុវត្តលេខកូដរួមមួយ ខណៈកន្លងមកមានការត្អូញត្អែរច្រើនពីពលរដ្ឋ ចំពោះការកាត់លុយផ្សេងៗ ដោយមិនដឹងមូលហេតុ ។