Advertisement
Advertisement
Advertisement
ទូរគមនាគមន៍កម្ពុជា

ទូរគមនាគមន៍កម្ពុជា នឹងដាក់ឲ្យប្រើកម្មវិធីថ្មីមួយ​នៅខែមិថុនា ដើម្បីដោះស្រាយរឿងកាត់លុយទូរស័ព្ទដៃដោយគ្មានមូលហេតុ


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីជម្រាបដល់សាធារណជនថា និយ័តករទូរគមនាគមន៍កម្ពុជាកំពុងសហការជាមួយប្រតិបត្តិករទូរស័ព្ទចល័ត(ក្រុមហ៊ុនទូរស័ព្ទចល័ត) ពន្លឿនការអនុវត្តលេខកូដរួមមួយ ខណៈកន្លងមកមានការត្អូញត្អែរច្រើនពីពលរដ្ឋ ចំពោះការកាត់លុយផ្សេងៗ ដោយមិនដឹងមូលហេតុ ។
ទូរគមនាគមន៍កម្ពុជា នឹងដាក់ឲ្យប្រើកម្មវិធីថ្មីនៅខែមិថុនា ដើម្បីដោះស្រាយរឿងកាត់លុយទូរស័ព្ទដៃដោយគ្មានមូលហេតុ
ដោយ
Advertisement

សមាជិក និង​ជា​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឯកឧត្តម អុឹម វុ​ត្ថា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​តាម​ទូរស័ព្ទ​ថា ទូរគមនាគមន៍​កម្ពុជា និង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំង​៦​នៅ​កម្ពុជា កំពុង​តែ​សហការ​បង្កើត​កម្មវិធី​ស​ហ្វ​វ៊ែ​រ​(Software) ថ្មី​មួយ ដើម្បី​បញ្ចប់​ករណី​សង្ស័យ​រវាង​សាធារណៈ​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចំពោះ​ការ​កាត់​លុយ​ទូរស័ព្ទ​ដោយ​គ្មាន​មូលហេតុ​។

ឯកឧត្តម អុឹម វុ​ត្ថា បាន​មាន​ប្រសាសន៍​ថា​«​កាលពី​នៅ​ក្នុង​ខែមីនា និយ័ត​ករ​បាន​សន្និសីទកាសែត​ម្តង​ហើយ ដើម្បី​ប្រាប់​សា​ធា​ណជនពី​បញ្ហា ហើយ​ឥឡូវនេះ​យើង​កំពុង​តែ​ជម្រុញ​ធ្វើ​ជាមួយ​ប្រតិបត្តិ​ករ​ចំពោះ​បញ្ហា​ហ្នឹង ពីព្រោះ​ថា​កម្មវិធី​ហ្នឹង​ត្រូវ​សរសេរ​នៅ​ក្នុង​កម្មវិធី​ស​ហ្វ​វ៊ែ​រ​(Software)​គ្រប់​ក្រុមហ៊ុន​ទាំងអស់ ដើម្បី​ងាយស្រួល​ដល់​អតិថិជន​ដែល​មានការ​សង្ស័យ​គាត់​ប្រើ​កម្មវិធី​នេះ ហើយ​ក្នុង​ខែ​៦​ហ្នឹង​ធ្វើ​ម៉េច​ឲ្យ​ហើយ ដើម្បី​បាន​ដាក់​ឲ្យ​ដំណើរការ​»​។

កន្លង​ទៅ មាន​ពលរដ្ឋ​ជា​ច្រើន​តែងតែ​រិះគន់​ចំពោះ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ ជា​ពិសេស​ក្រុមហ៊ុន​ធំ​ល្បី​ៗ២ ដែល​តែងតែ​ធ្វើការ​កាត់​លុយ​ទូរស័ព្ទ​ដោយ​គ្មាន​មូលហេតុ និង​ការ​ភ្ជាប់​កម្មវិធី​ទូរស័ព្ទ​ផ្សេង​ៗ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពី​អ្នក​ប្រើប្រាស់​ជាដើម​។

ឯកឧត្តម​បាន​បន្ត​ថា កម្មវិធី​ដែល​យើង​បង្កើត​នេះ នឹង​ជួយ​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ទាំងអស់ ងាយ​ក្នុង​ការ​ស្រួល​ផ្តាច់ ឬ​បញ្ចប់​កម្មវិធី ដែល​មិន​បាន​ភ្ជាប់ ឬ​សង្ស័យ​ថា​មាន​ភ្ជាប់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ប្រើប្រាស់​។​ឯកឧត្តម​ថា​« ចឹ​ង​គឺ​យើង​រៀបចំ​ឲ្យ​មានកម្ម​វិធី​ហ្នឹង គឺ​ដើម្បី​បញ្ចប់​ភាព​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អ្នក​ប្រើប្រាស់ និង​ប្រតិបត្តិ​ករ និយាយ​ជា​រួម​ឲ្យ​វា​ស្មើភាព​គ្នា​»​។

បើ​តាម​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បន្ទាប់​ពី​បង្កើត​កូដ​រួម​នេះ​រួច និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ក្នុង​គេហទំព័រ​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​ទូរគមនាគមន៍​កម្ពុជា ដល់​អ្នក​ប្រើប្រាស់​ឲ្យ​បានដឹង​ពី​វិធី​ប្រើប្រាស់ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​មានឱកាស​កេង​ប្រយោជន៍​ពី​ពលរដ្ឋ​បន្ត ក៏​ដូច​បញ្ចប់​ការ​ស្តីបន្ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ បន្តផ្អាកជើងហោះហើរអន្តរជាតិ រហូតដំណាច់ខែមិថុនាឆ្នាំនេះ

ព័ត៌មាន
ប្រទេសថៃ បានសម្រេចបន្តផ្អាកជើងហោះហើរអន្តរជាតិទាំងអស់ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ យ៉ាងណាក៏ដោយ ចំពោះការបើកដំណើរការជើងហោះហើ...

ទីបំផុត Thai Airways អស់ឋានៈជាសហគ្រាសរដ្ឋហើយ បន្ទាប់ពីលក់ហ៊ុនចេញ ៣,១៧%

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក Saksayam Chidchob បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលត្រូវបានហ៊ុមព័ទដោយបំណុលជុំជិតនោ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ