អ្នកណាខ្លះដែលព្រួយពីរឿងអាមេរិកផ្តាច់ជំនួយ?
ដោយ
ជាការពិត ជំនួយ ទោះផ្តល់ដោយផ្ទាល់ ឬដោយប្រយោលក្តី តិចឬច្រើន ក៏ជាការផ្តល់សម្រាប់គោលដៅដើម្បីជួយជាប្រយោជន៍អ្វីមួយដែរ។ តួយ៉ាងអាមេរិក ដែលបានផ្តល់ជំនួយដល់កម្ពុជាតាំងពីឆ្នាំ១៩៩៣ មក រាប់សិបលានដុល្លារក្នុងមួយឆ្នាំ យ៉ាងហោចក៏បានជួយជាប្រយោជន៍ដល់ប្រជាជាតិមួយនេះមិនតិចទេ ប៉ុន្តែ ឥឡូវនេះ ស្រាប់តែរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសពីផែនការកាត់ជំនួយពីកម្ពុជា ដល់កម្រិតសូន្យ ក្នុងឆ្នាំ២០១៨។