អ្នកជំនាញលើកទឹកចិត្តឱ្យពលរដ្ឋឈ្វេងយល់ និងប្រើប្រាស់សេវាបញ្ចាំស្របច្បាប់ ដើម្បីបញ្ចៀសរាល់ហានិភ័យនានា
ដោយ
សេវាបញ្ចាំ គឺជាសេវាហិរញ្ញវត្ថុរហ័សមួយ ដែលដើរតួនាទីសំខាន់សម្រាប់ជួយឲ្យពលរដ្ឋដែលកំពុងខ្វះសាច់ប្រាក់ អាចទទួលបានសាច់ប្រាក់លឿន ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា។ ប៉ុន្ដែ ការជ្រើសរើសសេវាបញ្ចាំឲ្យបានត្រឹមត្រូវស្របច្បាប់ ក៏ជារឿងសំខាន់ណាស់ដែរ ដើម្បីបញ្ចៀសរាល់ហានិភ័យនានា។