អត្ថបទក្រុមហ៊ុន

អ្នកជំនាញលើកទឹកចិត្តឱ្យពលរដ្ឋឈ្វេងយល់ និងប្រើប្រាស់សេវាបញ្ចាំស្របច្បាប់ ដើម្បីបញ្ចៀសរាល់ហានិភ័យនានា


សេវាបញ្ចាំ គឺជាសេវាហិរញ្ញវត្ថុរហ័សមួយ ដែលដើរតួនាទីសំខាន់សម្រាប់ជួយឲ្យពលរដ្ឋដែលកំពុងខ្វះសាច់ប្រាក់ អាចទទួលបានសាច់ប្រាក់លឿន ដើម្បីដោះស្រាយបញ្ហាបន្ទាន់នានា។ ប៉ុន្ដែ ការជ្រើសរើសសេវាបញ្ចាំឲ្យបានត្រឹមត្រូវស្របច្បាប់ ក៏ជារឿងសំខាន់ណាស់ដែរ ដើម្បីបញ្ចៀសរាល់ហានិភ័យនានា។
លោក ពូក សុភាព ប្រធានសាខាឃែសយូអាប់ ខេត្តកណ្ដាល លើកទឹកចិត្តឱ្យពលរដ្ឋឈ្វេងយល់ និងប្រើប្រាស់សេវាបញ្ចាំស្របច្បាប់ ដើម្បីបញ្ចៀសរាល់ហានិភ័យនានា

លោក ពូក សុភាព ប្រធានសាខាឃែសយូអាប់ ខេត្តកណ្ដាល លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទូទៅ គួរឈ្វេងយល់អំពីសេវាហាងបញ្ចាំឱ្យបានច្បាស់ មុននឹងដាក់ទ្រព្យបញ្ចាំ ដើម្បីបញ្ចៀសរាល់ការបាត់បង់ និងហានិភ័យ។

លោក បានគូសបញ្ជាក់ថា ស្របពេលដែល​វិស័យ​សេវាបញ្ចាំ​កំពុង​មានការរីកដុះដាល​ ការប្រើប្រាស់សេវាបញ្ចាំ ដែលគ្មានអាជ្ញាបណ្ណស្របច្បាប់ គឺបង្កហានិភ័យជាច្រើន​ដល់​អ្នកប្រើប្រាស់។

លោក ពូក សុភាព៖ «ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ នៃការប្រើប្រាស់សេវាកម្មបញ្ចាំស្របច្បាប់ ចំណុចនេះ ខ្ញុំសុំលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋទាំងអស់ គួរតែឈ្វេងយល់ពីសេវាកម្មនេះ។ មូលហេតុ គួរឈ្វេងយល់ពីសេវាកម្មនេះ គាត់អាចទទួលបានអត្ថប្រយោជន៍ច្រើន ដូចជាបើករណីគាត់មិនបានដឹងអំពីសេវាកម្មបញ្ចាំស្របច្បាប់ទេ​ គាត់អាចរត់ទៅរកសេវាកម្មឯកជន ឬក៏បញ្ចាំកន្លែងណា ដែលដូចតាមទូ តាមអី កន្លែងដែលអតើមានអាជ្ញាបណ្ណត្រឹមត្រូវ អត់មានអាជ្ញាបណ្ណចេញពីក្រសួង អ៊ីចឹងទៅ ឧទាហរណ៍ថា គាត់ទៅរកឯកជន វាអាចចំណាយខ្ពស់ ឬក៏តាមទូតាមអីសព្វបែបយ៉ាង គឺទំទុកចិត្តគាត់គឺគ្មានទេ ព្រោះកន្លែងទាំងអស់នោះ អត់មានអាជ្ញាបណ្ណត្រឹមត្រូវ។ អ៊ីចឹងហើយ បើកាលអីគាត់ឈ្វេងយល់ទៅថាអ្វីជាសេវាហាងបញ្ចាំស្របច្បាប់ គាត់អាចដឹងអំពី ឃែស យូ អាប់ ទៅ គាត់អាចមក​ប្រើប្រាស់សេវាកម្មពីខាង ឃែស យូ អាប់ ទៅ គាត់ទទួលបានទាំងសុវត្ថិភាព និងទំនុកចិត្តចំពោះទ្រព្យបញ្ចាំរបស់គាត់»។

ឃែស យូ អាប់ ក្រុមហ៊ុនផ្ដល់សេវាបញ្ចាំ មានអាជ្ញាបណ្ណស្របច្បាប់ ផ្ដល់ជូនសេវាកម្មប្រកបដោយសុវត្ថិភាព រហ័សទាន់ចិត្ត ភាពងាយស្រួល និងទំនុកចិត្ត ចំពោះអតិថិជនទាំងអស់។

លោក ពូក សុភាព៖ «មូលហេតុ ដែលបងប្អូន ចាំបាច់ប្រើប្រាស់សេវាកម្ម ឃែស យូ អាប់ ទី១ ពាល់ព័ន្ធជាមួយសេវាកម្មមានលក្ខណៈរហ័ស ពេលដែលបងប្អូនមានឯកសារគ្រប់ត្រឹមត្រូវ អ៊ីចឹងបងប្អូនយកឯកសារមកខាងខ្ញុំមក អ្នកជំនាញខាងឃែស យូ អាប់ ពិនិត្យមើលត្រឹមត្រូវ វាយតម្លៃបានប៉ុន្មានអ៊ីចឹងទៅ មិនលើសពី៣០នាទីទេ​ បងប្អូននឹងបានសាច់ប្រាក់យកទៅប្រើប្រាស់»។

គួរបញ្ជាក់ថា ឃែស យូ​ អាប់ គឺជាក្រុមហ៊ុនបុត្រសម្ពន្ធមួយ របស់ក្រុមហ៊ុន វើលប្រ៊ីដ។ បច្ចុប្បន្ន ឃែស យូ អាប់ មានសាខាប្រតិបត្តិការចំនួន ២០សាខា ដោយបូករួមទាំងសាខាប្រេនឆាយ។ ក្នុងនោះមាន ១៥សាខា ជាសាខាផ្ទាល់របស់ក្រុមហ៊ុន។ ដោយ ឃែស យូ អាប់​ សាខាខេត្តកណ្ដាល មានទីតាំងលើផ្លូវលេខ ២១បេ សង្កាត់តាខ្មៅ ទីក្រុងតាខ្មៅ ចម្ងាយប្រហែល ១៥០ម៉ែត្រពីរង្វង់មូលលោកតាម៉ៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនគណនេយ្យធំៗចំនួនពីរ - KPMG និង PwC - នឹងចាកចេញពីប្រទេសរុស្ស៊ី

ព័ត៌មាន
ក្រុមហ៊ុនគណនេយ្យ​ ២ ក្នុងចំណោម​ក្រុមហ៊ុន​គណនេយ្យ​ដែលមានឈ្មោះ​ល្បីល្បាញបំផុត​ទាំង​ ៤ នៅលើ​ពិភព​លោក គឺ ក្រុមហ៊ុន KPMG និង Pricewaterhou…

សម្ដេច ហ៊ុន សែន មិនលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរទៅធ្វើទាហានស្ម័គ្រចិត្តនៅអ៊ុយក្រែនឡើយ

ព័ត៌មាន
ក្រោយពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានប្រកាសទទួលយកអ្នកស្ម័គ្រចិត្ត ចូលរួមជាមួយកងទ័ពអ៊ុយក្រែនប្រយុទ្ធជាមួយនឹងទាហានរុស្ស៊ីនោះ គេសង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ