អ្នកភូមិកោះគរបារម្ភពីសុវត្ថិភាព ក្រោយពីច្រាំងទន្លេបាក់ជាបន្តបន្ទាប់ ដោយសារការបូមខ្សាច់
ដោយ
ខេត្តកណ្តាល៖ អង្គុយលើគ្រែឈើចាស់ បង់ក្រមាលើស្មា និងកំពុងបីចៅបណ្ដើរ លោកយាយ ហេង យេត វ័យ ៧៣ឆ្នាំ រស់នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល សម្តែងអំពីកង្វល់ដោយសារតែក្រុមហ៊ុនឯកជនបូមខ្សាច់ បណ្តាលឲ្យច្រាំងទន្លេ បាក់ជាបន្តបន្ទាប់ ដែលបានបង្កការគំរាមកំហែងដល់សុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកភូមិ។