#ការរក្សាស្ថិរភាពតម្លៃប្រាក់រៀល

Articles by Tag ការរក្សាស្ថិរភាពតម្លៃប្រាក់រៀល

តើការបញ្ចេញប្រាក់៥០លានដុល្លារឲ្យដេញថ្លៃរបស់ធនាគារជាតិ មានសារសំខាន់យ៉ាងណាក្នុងការរក្សាស្ថិរភាពតម្លៃប្រាក់រៀល និងសេដ្ឋកិច្ច?

ដោយ​ ខន ណារី
ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន៥០លានដុល្លារដាក់ឲ្យគ្រឹះស្ថានហិរញ្ញវត្ថនានាដេញថ្លៃ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បន្ទាប់ពីខ្លួនសង្កេតឃើញអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងលុយដុល្លារអាមេរិកមានការកើនឡើងជាបន្តបន្ទាប់ នៅរយៈពេលចុងក្រោយនេះ។ ការកើនឡើងអត្រាប្តូរប្រាក់ជាលុយរៀលធៀបនឹងដុល្លារនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា អះអាងថា គឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃរបស់លុយដុល្លារ នៅលើទីផ្សារអន្តរជាតិ បន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់អតិផរណា។