#ការដោះស្រាយបញ្ហាបឹងទន្លេសាប

Articles by Tag ការដោះស្រាយបញ្ហាបឹងទន្លេសាប

សម្ដេច ហ៊ុន សែន ដាក់បទបញ្ជាជាកំហិតឲ្យក្រសួងដែនដីត្រូវបញ្ចប់ការដោះស្រាយបញ្ហាបឹងទន្លេសាបត្រឹមខែឧសភាឆ្នាំក្រោយ

ដោយ​ ខន ណារី
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមន្រ្តីនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បន្ថែមការយកចិត្តទុក និងពន្លឿនការដោះស្រាយបញ្ហាទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់នៅតំបន់បឹងទន្លេសាបឲ្យបានចប់រួចរាល់គ្រប់ខេត្ត នៅត្រឹមខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការជំរុញឲ្យមានការដោះស្រាយបញ្ហានៅជុំវិញបឹងទន្លេសាប គឺដើម្បីបង្កើនសុវត្ថិភាពសម្រាប់អ្នកកាន់កាប់ដីធ្លីនៅតំបន់បឹងទន្លេសាប ក៏ដូចជា ដើម្បីបង្កើននូវទំនុកចិត្តដល់ក្រុមអ្នកនិយោគ ផងដែរ។