ការដោះស្រាយបញ្ហាបឹងទន្លេសាប

សម្ដេច ហ៊ុន សែន ដាក់បទបញ្ជាជាកំហិតឲ្យក្រសួងដែនដីត្រូវបញ្ចប់ការដោះស្រាយបញ្ហាបឹងទន្លេសាបត្រឹមខែឧសភាឆ្នាំក្រោយ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឲ្យមន្រ្តីនៃក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បន្ថែមការយកចិត្តទុក និងពន្លឿនការដោះស្រាយបញ្ហាទន្ទ្រានដីព្រៃលិចទឹកខុសច្បាប់នៅតំបន់បឹងទន្លេសាបឲ្យបានចប់រួចរាល់គ្រប់ខេត្ត នៅត្រឹមខែឧសភា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការជំរុញឲ្យមានការដោះស្រាយបញ្ហានៅជុំវិញបឹងទន្លេសាប គឺដើម្បីបង្កើនសុវត្ថិភាពសម្រាប់អ្នកកាន់កាប់ដីធ្លីនៅតំបន់បឹងទន្លេសាប ក៏ដូចជា ដើម្បីបង្កើននូវទំនុកចិត្តដល់ក្រុមអ្នកនិយោគ ផងដែរ។
សម្ដេច ហ៊ុន សែន ដាក់បទបញ្ជាជាកំហិតឲ្យក្រសួងដែនដីត្រូវបញ្ចប់ការដោះស្រាយបញ្ហាបឹងទន្លេសាបត្រឹមខែឧសភាឆ្នាំក្រោយ

បើតាមរបាយការណ៍របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់២ នៃបឹងទន្លេសាបទំហំសរុបជិត ២ម៉ឺន៥ពាន់ហិកតា ជូនប្រជាពលរដ្ឋជាង ១ម៉ឺន៥ពាន់គ្រួសារ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យកចិត្តទុកដាក់ និងពន្លឿនសេវាជូនប្រជាពលរដ្ឋ ជាពិសេសសម្ដេច ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរត្រូវអនុវត្តការងារកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យបានរួចរាល់ត្រឹមចុង ខែឧសភា ឆ្នាំ២០២៣។ សម្ដេច ហ៊ុន សែន បានជំរុញឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ដឹកនាំមន្រ្តីបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករ នៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់៣ ព្រំប្រទល់តំបន់២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅតាំងពីយូរមក។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា សម្ដេចមិនអនុញ្ញាតឲ្យបញ្ហានេះបន្តអូសបន្លាយទៀតនោះទេ ដោយត្រូវដោះស្រាយឱ្យបានចប់មុនពេលបោះឆ្នោតសកលឆ្នាំ២០២៣ ពោលគឺនៅត្រឹមចុង ខែឧសភា ឆ្នាំ២០២៣ ជាពិសេសកិច្ចការក្នុងតំបន់៣ និងតំបន់២។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុករឿងដីធ្លី គឺជាផ្នែកមួយនៃការផ្ដល់សេវាសាធារណៈ ហើយប្រតិបត្តិការចុះត្រួតពិនិត្យ និងស្រាវជ្រាវការទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ត្រូវបានចាប់ផ្ដើមឡើងភ្លាមៗ បន្ទាប់ពីមានការបញ្ជាផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដែលមានការដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចុះពិនិត្យ និងស្រាវជ្រាវ ការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប នៅតាមបណ្ដាខេត្តទាំង៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

គិតចាប់ពីដំណាច់ខែកញ្ញា ឆ្នាំ២០២២ លទ្ធផលការអនុវត្តវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកតំបន់ទន្លេសាប នៃខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដោយរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់២ នៃបឹងទន្លេសាបទំហំសរុបជិត២ម៉ឺន៥ពាន់ហិកតា ជូនប្រជាពលរដ្ឋជាង១ម៉ឺន៥ពាន់គ្រួសារ។ ក្នុងនោះ ផ្ទៃដីជាង១ម៉ឺនហិកតា បានផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋប្រមាណ ១ម៉ឺន២ពាន់គ្រួសារ និងផ្ទៃដីទំហំជាង១ម៉ឺន៣ពាន់ហិកតា បានផ្ដល់ជាសិទ្ធិកាន់កាប់និងអាស្រ័យផលជូនប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ នៅតាមបណ្ដាខេត្តដែលជាប់តំបន់បឹងទន្លេសាប។ យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់៕




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញរំពឹងថា ឆ្នាំ២០២៣ ចរាចរណ៍ទំនិញឆ្លងកាត់នឹងនៅតែមានកំណើនវិជ្ជមាន

ព័ត៌មាន
បើទោះជាពិភពលោកស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក្ដី ប៉ុន្ដែសកម្មភាពដឹកជញ្ជូនទំនិញតាមកំពង់ផែស្វយ…

ទុនវិនិយោគក្នុងវិស័យសំណង់ធ្លាក់ចុះជិត ៥០% នៅ១១ខែឆ្នាំនេះ ដោយសារកត្តាអ្វីខ្លះ?

ព័ត៌មាន
វិបត្តិជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនបានទាញទម្លាក់ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាឲ្យដាំក្បាលចុះយ៉ាងគំហុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ