កម្មករប្រមាណ ៩០% នៅវៀតណាមបានត្រឡប់មកធ្វើការវិញ បន្ទាប់ពីការសម្រាកបុណ្យចូលឆ្នាំចិន-វៀតណាម
ដោយ
ថៅកែៗរោងចក្រធំៗនៅទីក្រុងហូជីមិញហាក់ធូរទ្រូងឡើងវិញហើយ ក្រោយពេលដែល កម្មករនិយោជិកជាង ៩០ ភាគរយ បានត្រឡប់ទៅធ្វើការវិញហើយ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល ៩ ថ្ងៃ។ ចំនួនកម្មករត្រឡប់ចូលមកធ្វើការវិញភាគច្រើននេះ បានជួយកាត់បន្ថយដល់ការព្រួយបារម្ភរបស់និយោជករោងចក្រអំពីបញ្ហាកង្វះកម្លាំងពលកម្មខ្លាំងនៅក្រោយចូលឆ្នាំ ដ្បិតថា កន្លងមកនៅប្រទេសនេះ កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មរួចទៅហើយនោះ។ នេះបើតាមការចុះផ្សាយសារព៌ត័មាន VN express។