ការត្រឡប់មកកន្លែងធ្វើការរបស់កម្មករវៀតណាមបន្ទាប់ពីការសម្រាកបុណ្យចូលឆ្នាំ

កម្មករប្រមាណ ៩០% នៅវៀតណាមបានត្រឡប់មកធ្វើការវិញ បន្ទាប់ពីការសម្រាកបុណ្យចូលឆ្នាំចិន-វៀតណាម


ថៅកែៗរោងចក្រធំៗនៅទីក្រុងហូជីមិញហាក់ធូរទ្រូងឡើងវិញហើយ ក្រោយពេលដែល កម្មករនិយោជិកជាង ៩០ ភាគរយ បានត្រឡប់ទៅធ្វើការវិញហើយ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិន-វៀតណាមរយៈពេល ៩ ថ្ងៃ។ ចំនួនកម្មករត្រឡប់ចូលមកធ្វើការវិញភាគច្រើននេះ បានជួយកាត់បន្ថយដល់ការព្រួយបារម្ភរបស់និយោជករោងចក្រអំពីបញ្ហាកង្វះកម្លាំងពលកម្មខ្លាំងនៅក្រោយចូលឆ្នាំ ដ្បិតថា កន្លងមកនៅប្រទេសនេះ កំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មរួចទៅហើយនោះ។ នេះបើតាមការចុះផ្សាយសារព៌ត័មាន VN express។
ការត្រឡប់មកកន្លែងធ្វើការរបស់កម្មករវៀតណាមបន្ទាប់ពីការសម្រាកបុណ្យចូលឆ្នាំ

រោងចក្រ​មួយ​ចំនួន ដែល​មាន​អត្រា​កម្មករនិយោជិត​ត្រឡប់​ចូល​ធ្វើការ​វិញ​ខ្ពស់​ជាងគេ​គឺ ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និក Samsung មាន​ដល់​ទៅ ៩៥ ភាគរយ និង​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ម៉ូតូ Nidec Sankyo មាន​៩៤%​។ ក្រុមហ៊ុន​ផលិត​ផ្សេង​ទៀត​ដូច​ជា Intel និង Jabil ក៏​បាន​រាយការណ៍​ពី​អត្រា​ត្រឡប់​មក​វិញ​ជាង 90 ភាគរយ​ផង​ដែរ​។

តួយ៉ាង រោងចក្រ​ចំនួន​ប្រាំបី​នៅ​ក្នុង​សួន​ឧស្សាហកម្ម Saigon Hi-tech នៃ​ទីក្រុង Thu Duc ដែល​មាន​កម្មករ​ជិត ៥ ម៉ឺន​នាក់ បាន​រាយការណ៍​ថា ពី ៨០ ភាគរយ​ទៅ ៩៥ ភាគរយ​នៃ​កម្មករ​សរុប គឺ​បាន​ត្រឡប់​ទៅ​ធ្វើការ​វិញ​ហើយ កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ បន្ទាប់​ពី​ពួក​គេ​បាន​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។

តំបន់ឧស្សាហកម្ម និង​តំបន់​ផលិតកម្ម​ជាង ១៧ ដែល​បុគ្គលិក​ចំនួន​ជិត ៣ សែន​នាក់​នៅ​វៀតណាម ក៏​បាន​ប្រកាស​ពី​ការ​ត្រឡប់​មក​វិញ​នៃ ៨២ ភាគរយ​ផង​ដែរ​។ កម្មករ​ភាគច្រើន​ត្រឡប់​ចូល​ធ្វើការ​វិញ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា បាន​ធ្វើ​ឲ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​បាន​ធូរស្បើយ​ក្ដី​កង្វល់ ដោយ​ពួក​គេ​នៅ​មុន​ថ្ងៃ​ឈប់​សម្រាក​បាន​រំពឹង​ថា នឹង​មានការ​ខ្វះខាត​កម្លាំង​កាន់តែ​ខ្លាំង បន្ទាប់​ពី​ឈប់​សម្រាក​ចូល​ឆ្នាំ​ចិន​-​វៀតណាម ដោយ​បារម្ភ​ថា​កម្មករ​ដែល​ទៅ​កាន់​ស្រុក​កំណើត​នៅ​ថ្ងៃ​ឈប់​សម្រាក​នោះ នឹង​មាន​មួយ​ចំនួន​មិន​ត្រឡប់​មក​ធ្វើការ​វិញ​នោះ​ទេ​។ 

គួរ​បញ្ចា​ក់ថា បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដែល​ជា​ថ្ងៃ​បុណ្យ​ជាតិ​ដ៏​ធំ​មួយ​របស់​វៀតណាម គឺជា​ពេលវេលា​ដែល​កម្មករ​ធ្វើការ​នៅ​ទីក្រុង​ភាគច្រើន​តែង​ចាក​ចេញពី​ទីក្រុង​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​តាម​ខេត្ត ដើម្បី​ជួបជុំ​គ្រួសារ ហើយ​កន្លង​មក វៀតណាម​ក៏​ធ្លាប់​ជួ​បញ្ហា​កង្វះខាត​កម្មករ​នៅ​ក្រោយ​ថ្ងៃ​បុណ្យចូលឆ្នាំ​នេះ​ផង​ដែរ​។

តាម​ការ​ស្ទង់​មតិ​នា​ពេល​ថ្មី​ៗ​នេះ និង​បាន​ផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុ​វៀតណាម បាន​បង្ហាញ​ថា ទោះបីជា​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ ត្រូវ​បាន​ទប់ស្កាត់​ក៏​ដោយ ក៏​ទីក្រុង​ហូ​ជី​មិ​ញ​នៅ​តែ​អាច​ប្រឈម​នឹង​ការ​ខ្វះខាត​កម្មក​ប្រមាណ ៨​ម៉ឺន ៧​ពាន់​នាក់ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​នេះ ខណៈ​តំបន់​ភាគ​ខាងត្បូង​ទាំងមូល អាច​ប្រឈម​នឹង​ការ​ខ្វះខាត​កម្មករ​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឲ្យបំណុលគ្រួសារនៅអាមេរិកកើនដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅជាង១ទសវត្សរ៍មកនេះ ?

ព័ត៌មាន
ការសម្រុកនាំគ្នាទិញរថយន្ត និងផ្ទះបង់រំលស់បានជំរុញឱ្យប្រជាជនអាមេរិកជំពាក់បំណុលកាន់តែច្រើនឡើង ពោលគឺនៅឆ្នាំ២០២១ បំណុលគ្រួសារនៅសហរដ្ឋអាមេរ…

កូរ៉េខាងជើងអួតថាខ្លួនកំពុងអង្រួនពិភពលោក តាមរយៈការធ្វើតេស្ដមីស៊ីលដ៏អស្ចារ្យដែលអាចបាញ់ដល់សហរដ្ឋអាមេរិក

ព័ត៌មាន
ឆ្លើយតបទៅនឹងការអំពាវនាវរបស់សហរដ្ឋអាមេរិកកាលពីម្សិលមិញដែលថា កូរ៉េខាងជើងគួរយកចិត្តទុកដាក់លើប្រជាជនដែលកំពុងជួបការលំបាក ជាជាងខ្វល់ខ្វាយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ