លោក បៃដិន ប្រកាសផ្តល់ជំនួយឱ្យប្រជាជននៅហ្កាហ្សា ខណៈការតវ៉ាប្រឆាំងអ៊ីស្រាអែលផ្ទុះឡើងពេញតំបន់អារ៉ាប់
ដោយ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ បានសន្យាផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាជាលើកដំបូង ចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុកសងសឹកលើក្រុមហាម៉ាស ក្នុងតំបន់ Gaza រយៈពេល១២ថ្ងៃមកនេះ។ ទន្ទឹមនឹងការប្តេជ្ញាផ្តល់ជំនួយ លោក បៃដិន ក៏បានចេញមុខឈរខាងអ៊ីស្រាអែល និងចោទក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាអ្នកបាញ់រ៉ុក្កែតបណ្តាលឱ្យធ្លាក់ទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្កាហ្សា។