សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស

លោក បៃដិន ប្រកាសផ្តល់ជំនួយឱ្យប្រជាជននៅហ្កាហ្សា ខណៈការតវ៉ាប្រឆាំងអ៊ីស្រាអែលផ្ទុះឡើងពេញតំបន់អារ៉ាប់


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ បានសន្យាផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាជាលើកដំបូង ចាប់តាំងពីអ៊ីស្រាអែល បើកការវាយលុកសងសឹកលើក្រុមហាម៉ាស ក្នុងតំបន់ Gaza រយៈពេល១២ថ្ងៃមកនេះ។ ទន្ទឹមនឹងការប្តេជ្ញាផ្តល់ជំនួយ លោក បៃដិន ក៏បានចេញមុខឈរខាងអ៊ីស្រាអែល និងចោទក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា ជាអ្នកបាញ់រ៉ុក្កែតបណ្តាលឱ្យធ្លាក់ទៅលើមន្ទីរពេទ្យមួយនៅតំបន់ហ្កាហ្សា។
សង្រ្គាមអ៊ីស្រាអែល-ហាម៉ាស
ដោយ

នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្នុងទីក្រុង Tel aviv កាលពីថ្ងៃពុធ លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិថ្មីចំនួន១០០លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់ Gaza និងតំបន់ West Bank ដែលមានប្រជាជនប៉ាឡេស្ទីនរស់នៅ។

លោក ក៏បានលើកឡើងអំពីការវាយប្រហារនៅមន្ទីរពេទ្យ Al-Ahli al-Arabi ក្នុងតំបន់ Gaza ដែរ ដោយថា មិនមែនជាស្នាដៃរបស់យោធាអ៊ីស្រាអែលទេ តែជាការបាញ់ផ្លោងរ៉ុក្កែតខុសគោលដៅដោយក្រុមភេរវកម្មក្នុងហ្កាហ្សា។

លោក ចូ បៃដិន មិនបានបញ្ជាក់ឈ្មោះក្រុមនោះជានរណាទេ ប៉ុន្តែគេដឹងថា គ្មានក្រុមណាក្រៅពីហាម៉ាស និងអ៊ីស្លាមជីហាដឡើយ។ លោក បានបន្ថែមទៀតថា លោកនឹងស្នើសុំទៅសភានៅសប្តាហ៍នេះដើម្បីសុំជំនួយសន្តិសុខបន្ថែមសម្រាប់អ៊ីស្រាអែលប្រយុទ្ធជាមួយពួកហាម៉ាស។

ទោះបីជាយ៉ាងណាក៏ដោយ ការវែកមុខអ្នកបង្កនៅតែមិនទាន់រកឃើញ ខណៈការចោទប្រកាន់សាចទឹកដាក់គ្នា ក៏នៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធនៅហ្កាហ្សា។ អាជ្ញាធរប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា បានជូនដំណឹងថាមនុស្សប្រមាណ៥០០នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្រោយហេតុការណ៍វាយប្រហារលើបន្ទីរពេទ្យនេះ និងបានចោទប្រកាន់ថា ជាស្នាដៃរបស់កងទ័ពអ៊ីស្រាអែល។

យ៉ាងណា អ៊ីស្រាអែលថា មិនមែនជាទង្វើរបស់ខ្លួនឡើយ ដោយបានបង្វែរការចោទប្រកាន់ទៅលើក្រុមអ៊ីស្លាមជីហាដថា បានបាញ់រ៉ុក្កែតបរាជ័យខុសទំណងធ្លាក់ចំមន្ទីរពេទ្យនោះ។

យោងតាមប្រភពចារកម្មអ៊ីស្រាអែល គេក៏មានភស្តុតាងនៃសារសន្ទនាគ្នារវាងក្រុមជីហាដអំពីបរាជ័យនេះដែរ។ ហើយភស្តុតាងនេះប្រហែលជាត្រូវបានបង្ហាញឱ្យលោក ចូ បៃដិន ឃើញបាត់ទៅហើយ។

មិនខុសគ្នាប៉ុន្មាននោះទេ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយដោយលើកយកការអះអាងរបស់លោក ចូ បៃដិន ដោយផ្អែកលើការិភាគរូបភាពទាំងស្រុង ការចាប់បានព័ត៌មានសម្ងាត់មួយចំនួនទាក់ទិននឹងការវាយប្រហារ។

យ៉ាងណាមិញ ក្រុមអ៊ីស្លាមជីហាដក្រោយមានការចោទប្រកាន់ បានចេញមុខច្រានចោទ និងថាជាការកុហកបោកប្រាស់បំភ្លៃពីសំណាក់អ៊ីស្រាអែល ដែលចង់បិទបាំងឧក្រិដ្ឋ​របស់ខ្លួនលើប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា។ ស្របពេលជាមួយគ្នានេះ ការវាយប្រហារនៅមន្ទីរពេទ្យក៏បានទាញការថ្កោលទោសពីសហគមន៍អន្តរជាតិដែរ ដូចជាអាមេរិក ចិន រុស្ស៊ី ប្រទេសនៅអឺរ៉ុប និងអង្គការសហប្រជាជាតិ ប៉ុន្តែមិនបានថ្កោលទោសជាស្នាដៃនរណានោះទេ។

លើសពីនេះ ការណ៍នេះក៏បានធ្វើឱ្យប្រទេសហ្ស៊កដានីលុបចោលជំនួបភា្លមៗជាមួយនឹងលោក ចូ បៃដិន ដែរ និងបណ្តាលឱ្យផ្ទុះការតវ៉ាប្រឆាំងអ៊ីស្រាអែល ពាសពេញប្រទេសក្នុងតំបន់អារ៉ាប់។

យោងតាមមន្ត្រីប៉ាឡេស្ទីន កងកម្លាំងអ៊ីស្រាអែល បានបាញ់សម្លាប់ក្មេងជំទង់ប៉ាឡេស្ទីនពីរនាក់នៅជិតក្រុងរ៉ាម៉ាឡាក្នុងតំបន់វេសប៊ែងអំឡុងការតវ៉ា។ នៅក្នុងប្រទេសលីបង់ កងកម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកទៅលើក្រុមបាតុករ ដែលកំពុងគប់កាំជ្រួច ខណៈការតវ៉ានៅជិតស្ថានទូតអាមេរិកភាគខាងជើងនៃទីក្រុង Beirut បានក្លាយទៅជាហិង្សា។

នេះបើតាមវីដេអូថតបានដោយអ្នកកាសែត។ នៅអ៊ីរ៉ង់ឯណោះវិញ ការតវ៉ារៀបចំដោយរដ្ឋបានផ្ទុះឡើងពេញប្រទេស។ មិនតែប៉ុណ្ណោះ នៅវ៉ាស៊ីនតោន ទួកគី ហ្ស៊កដានី អ៊ីរ៉ាក់ ទុយនេស៊ី លីបង់ និងកន្លែងផ្សេងទៀតជាច្រើនក៏មានផ្ទុះការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែលដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ គ្រោងចាយ១៦លានដុល្លារ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេស

ព័ត៌មាន
នៅ៩ខែ ឆ្នាំ២០២៣ ថៃទាក់ទាញភ្ញៀវទេសចរបរទេស បានសរុបជាង២១លាននាក់ ហើយនៅត្រីមាសចុងក្រោយ គ្រោងធ្វើយ៉ាងណាទាក់ទាញឱ្យបាន៧លាននាក់បន្ថែមទៀត។ ដើម្…

ហេតុអ្វីចិនជំរុញដំណើរការកសាងព្រែកជីកតម្លៃជាង១០ពាន់លានដុល្លារភ្ជាប់មកតំបន់អាស៊ាន?

ព័ត៌មាន
អាជ្ញាធរចិន និងអ្នកជំនាញការកំពុងតែជំរុញដំណើរការកសាងព្រែកជីកមួយ ដែលមានចម្ងាយ១៣៤គីឡូម៉ែត្រជាមួយទុនវិនិយោគ១០ពាន់លានដុល្លារ ឱ្យដំណើរការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ