#ការយល់ដឹងផ្នែកហិរញ្ញវត្ថុ

Articles by Tag ការយល់ដឹងផ្នែកហិរញ្ញវត្ថុ

តើចំណេះដឹងហិរញ្ញវត្ថុរបស់ពលរដ្ឋបច្ចុប្បន្ន ដើរទាន់នឹងការរីកលូតលាស់ក្នុងវិស័យ ហិរញ្ញវត្ថុកម្ពុជាកម្រិតណា?

ដោយ​ សោម ស្រីពេជ្រ
ការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុកម្ពុជានៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ហាក់មានការរីកលូតលាស់លឿនគួរឱ្យកត់សម្គាល់ទាំងផលិតផល សេវាកម្ម និងបច្ចេកវិទ្យា។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញហិរញ្ញវត្ថុ អះអាងថា បច្ចុប្បន្នការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យនេះ គឺនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការការយកចិត្តទុកដាក់ រៀបចំការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុនេះទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីជៀសវាងការបង្កជាហានិភ័យ ឬការខាតបង់ណាមួយកើតឡើងផងដែរ។