ចំណេះដឹងហិរញ្ញវត្ថុរបស់ពលរដ្ឋបច្ចុប្បន្ន

តើចំណេះដឹងហិរញ្ញវត្ថុរបស់ពលរដ្ឋបច្ចុប្បន្ន ដើរទាន់នឹងការរីកលូតលាស់ក្នុងវិស័យ ហិរញ្ញវត្ថុកម្ពុជាកម្រិតណា?


ការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុកម្ពុជានៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ហាក់មានការរីកលូតលាស់លឿនគួរឱ្យកត់សម្គាល់ទាំងផលិតផល សេវាកម្ម និងបច្ចេកវិទ្យា។ យ៉ាងណាក៏ដោយចុះ អ្នកជំនាញហិរញ្ញវត្ថុ អះអាងថា បច្ចុប្បន្នការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋនៅក្នុងវិស័យនេះ គឺនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការការយកចិត្តទុកដាក់ រៀបចំការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុនេះទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីជៀសវាងការបង្កជាហានិភ័យ ឬការខាតបង់ណាមួយកើតឡើងផងដែរ។
អ្នកជំនាញថា ការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ពលរដ្ឋកម្ពុជានៅមានកម្រិត!

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស លោក ង៉ែត ជូ ប្រធានក្រុមប្រឹក្សាភិបាល F.I Vision Capital និងជាអ្នកជំនាញហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុកម្ពុជានៅរយៈពេល៥ឆ្នាំចុងក្រោយនេះ គឺមានការរីកលូតលាស់​លឿនគួរឱ្យកត់សម្គាល់។ពោលគឺ ទាំងការវិវឌ្ឍរបស់វិស័យហិរញ្ញវត្ថុដែលជាធនាគារ ក៏ដូចជាវិស័យហិរញ្ញវត្ថុដែលមិនមែនជាធនាគារ គឺសុទ្ធតែមានការរីកលូតលាស់​យ៉ាងឆាប់រហ័សដូចគ្នា។

ស្របពេលដែលវិស័យហិរញ្ញវត្ថុកម្ពុជាបច្ចុប្បន្នកំពុងមានការរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ អ្នកជំនាញរូបនេះ ក៏បានកត់សម្គាល់ឃើញដែរថា ចំណេះដឹងហិរញ្ញវត្ថុរបស់​ប្រជាពលរដ្ឋវិញ គឺហាក់នៅមានកម្រិតនៅឡើយបើធៀបទៅនឹងភាពសម្បូរបែបនៃសេវាកម្ម ផលិតផល និងបច្ចេកវិទ្យារបស់វិស័យហិរញ្ញវត្ថុដែលកំពុងមាននាពេលបច្ចុប្បន្ននេះ។ គួបផ្សំមានការវិវឌ្ឍបន្ថែមរបស់វិស័យហិរញ្ញវត្ថុដែលមិនមែនជាធនាគារ ដូចជាទាក់ទង​ទៅនឹងផ្សារហ៊ុន ការវិនិយោគរួមគ្នា និងនិយ័តករបរធនបាលកិច្ចទៀតសោតផងនោះ អ្នកជំនាញជឿជាក់ថា ប្រជាពលរដ្ឋត្រូវមានការបង្កើនការយល់ដឹង​ជាច្រើនបន្ថែម​ទៀតទាក់ទង​​ទៅនឹងចំណេះដឹងហិរញ្ញវត្ថុនេះ។

លោក ង៉ែត ជូ បានសង្កត់ធ្ងន់ថា ការរីកលូតលាស់របស់វិស័យហិរញ្ញវត្ថុបច្ចុប្បន្ន គឺប្រៀបបាន​ទៅ​ដល់កម្រិតផ្លូវល្បឿនលឿនទៅហើយ ក៏ប៉ុន្តែចំណេះដឹងរបស់​ប្រជាពលរដ្ឋវិញ ប្រៀបដូចជា​ការធ្វើដំណើរនៅតាមផ្លូវធម្មតានៅឡើយ។

បើតាម លោក ង៉ែត ជូ នៅពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតបែបនេះ វាក៏បានធ្វើឱ្យប្រសិទ្ធភាពនៃការវិវឌ្ឍក្នុងវិស័យនេះ មិនសូវមានការរីកលូតលាស់បានលឿន​តាមអ្វី​ដែលចង់បាននោះទេ មិនតែប៉ុណ្ណោះ វាក៏អាចបណ្តាលទៅជាហានិភ័យ​ណាមួយ​កើតឡើង ដែលនាំឱ្យមានការខាតបង់ផងដែរ។ ដើម្បីឱ្យការយល់ដឹងរបស់ប្រជាពលរដ្ឋដើរឱ្យទាន់ទៅនឹងការរីកលូតលាស់របស់ស័យហិរញ្ញវត្ថុបច្ចុប្បន្ន អ្នកជំនាញរូបនេះ អះអាងថា គឺទាមទារឱ្យមានការចូលរួម ពីរាជរដ្ឋាភិបាល វិស័យឯកជន ក៏ដូចជាដៃគូរអភិវឌ្ឍន៍នានា ក្នុងការបណ្តុះបណ្តាល ផ្តល់ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុនេះទៅដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅតាមបរិបទនៃ​កម្រិតវប្បធម៌របស់ប្រជាពលរដ្ឋផ្សេងៗគ្នា។

យ៉ាងណាក៏ដោយចុះ លោក ង៉ែត ជូ អះអាងថា មិនមែនតែនៅកម្ពុជានោះទេ ប្រទេសជិតខាង​កម្ពុជាដូចជាប្រទេសថៃ វៀតណាមជាដើមនោះ ពួកគេសុទ្ធតែទទួលស្គាល់ថា ចំណេះដឹង​ផ្នែកហិរញ្ញវត្ថុរបស់ប្រជាជនពួកគេ ក៏ហាក់នៅមានកម្រិតនៅឡើយផងដែរ ដ្បិតវិស័យ​ហិរញ្ញវត្ថុ​ផ្នែកខ្លះរបស់ប្រទេសទាំងនោះមានការរីកចម្រើនជាងកម្ពុជាយ៉ាងណាក្តី ប៉ុន្តែបញ្ហាប្រឈមពាក់ពន្ធ័ នឹងការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ គឺមាន​ការប្រឈមដូចគ្នាផងដែរ។

របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបង្ហាញថា គិតត្រឹមដំណាច់ខែមេសាឆ្នាំ២០២៣ ប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩ ធនាគារឯកទេសចំនួន ៩ និងការិយាល័យ​តំណាងចំនួន៦ ខណៈដែលគ្រះស្ថានមីក្រូហិញ្ញវត្ថុវិញមានចំនួន ៨៧ គ្រឹះស្ថាន។

គិតត្រឹមចុងឆ្នាំ២០២២ ការផ្ដល់ឥណទានអតិថិជន ដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបមានជាង ៥៦ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ២០% ធៀបនឹងឆ្នាំ២០២១។ ជាមួយគ្នានោះ ប្រាក់បញ្ញើអតិថិជនសរុបមានប្រមាណជិត៤៥ពាន់លានដុល្លារ កើនឡើងជាង១១%៕




អត្ថបទបន្ទាប់


ធនាគារជាតិអះអាងថា កម្ពុជាមិនបានអនុញ្ញាតឲ្យជនជាតិចិន ចាយវាយក្រដាសប្រាក់យ័ន នៅកម្ពុជានោះទេ

ព័ត៌មាន
លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាអះអាងថា ធនាគារជាតិពុំបានអនុញ្ញាតឲ្យជនជាតិចិន ចាយក្រដាសប្រាក់យ័នសម្រាប់ទូទាត់ថ្លៃទំនិ…

អ្នកជំនាញថា ឆ្នាំ២០២៣ ជាឱកាសសម្រាប់អ្នកមានធនធានប្រមូលទិញ អចលនទ្រព្យក្នុងទីតាំង និងតម្លៃសមរម្យ

ព័ត៌មាន
បញ្ហារីករាត្បាតកូវីដ១៩ និងឥទ្ធិពលនៃស្ថានភាពមិនច្បាស់លាស់នៃកំណើនសេដ្ឋកិច្ចពិភពលោក បាននិងកំពុងជះឥទ្ធិពលមិនល្អជាច្រើនមកលើស្ថានភាពសេដ្ឋកិច្ចក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ