ក្រុមហ៊ុន WorldBridge Group៖ ករណីស្ត្រីជនជាតិចិន លោតពីលើអគារ មិនមែនជាអគារ OXLEY WorldBridge ទេ! សូមកុំភ័ន្ដច្រឡំ!
ដោយ
បន្ទាប់មានព័ត៌មានមួយចំនួនចុះផ្សាយដោយភ័ន្ដច្រឡំថា ករណីស្ត្រីជនជាតិចិន ដែលលោតពីលើអគារស្លាប់បាត់បង់ជីវិត គឺជាអគារ OXLEY WorldBridge ភ្លាមៗនោះ ក្រុមហ៊ុន WorldBridge បានចេញមុខអះអាងយ៉ាងដាច់អហង្ការថា ករណីនេះ មិនបានកើតឡើងនៅក្នុងអគារ OXLEY WorldBridge នោះទេ សូមសាធារណជនកុំមានការភ័ន្តច្រឡំ។ បើតាមព័ត៌មានពីអាជ្ញាធរ ដែលក្រុមហ៊ុន WorldBridge ទទួលបានចុងក្រោយនេះ បានឲ្យដឹងថា ករណីនេះ គឺកើតឡើងនៅក្នុងអគារខុនដូបាលី ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។