អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន WorldBridge Group៖ ករណីស្ត្រីជនជាតិចិន លោតពីលើអគារ មិនមែនជាអគារ OXLEY WorldBridge ទេ! សូមកុំភ័ន្ដច្រឡំ!


បន្ទាប់មានព័ត៌មានមួយចំនួនចុះផ្សាយដោយភ័ន្ដច្រឡំថា ករណីស្ត្រីជនជាតិចិន ដែលលោតពីលើអគារស្លាប់បាត់បង់ជីវិត គឺជាអគារ OXLEY WorldBridge ភ្លាមៗនោះ ក្រុមហ៊ុន WorldBridge បានចេញមុខអះអាងយ៉ាងដាច់អហង្ការថា ករណីនេះ មិនបានកើតឡើងនៅក្នុងអគារ OXLEY WorldBridge នោះទេ សូមសាធារណជនកុំមានការភ័ន្តច្រឡំ។ បើតាមព័ត៌មានពីអាជ្ញាធរ ដែលក្រុមហ៊ុន WorldBridge ទទួលបានចុងក្រោយនេះ បានឲ្យដឹងថា ករណីនេះ គឺកើតឡើងនៅក្នុងអគារខុនដូបាលី ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ក្រុមហ៊ុន WorldBridge Group៖ ករណីស្ត្រីជនជាតិចិន លោតពីលើអគារ មិនមែនជាអគារ The Bridgeទេ! សូមកុំភ័ន្ដច្រឡំ!
ដោយ
អគារដែលនារីរងគ្រោះ​លោត កាលពីយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ២០១៩

តាម​របាយការណ៍ពីសមត្ថកិច្ច បាន​ឲ្យដឹងថា ស្ដីពីករណីជនជាតិចិន​ម្មាក់លោត​ពីលើអគាខុន​ដូបាលីពី ជាន់ទី១២ បន្ទប់លេខA6 បណ្ដាលឲ្យ​ស្លាប់ដែលមាន​ទីតាំងស្ថិត​នៅផ្លូវលេខ ៧៨ ក្រុម ៧៨ភូមិ ១៤សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន។

ជនរងគ្រោះឈ្មោះម៉ី ឈាងហុង ភេទស្រីអាយុ ៤១ឆ្នាំ មុខរបរធ្វើ​ក្រចកស្នាក់​នៅខុនដូបាលី​ជាន់ទី ១៧​បន្ទប់លេខ B.1 មានស្រុក​កំណើត ខេត្តកាងស៊ូ ប្រទេសចិន។

ប្រភព​ពីសមត្ថកិច្ច​បាន​អះអាងថា ដំណើរ​រឿងហេតុ:នៅវេលាម៉ោង ២៖០០នាទី យប់ថ្ងៃទី ១៤ ខែវិច្ឆិកា ២០១៩ ជនរងគ្រោះ​បានទាស់​សំដីគ្នា​ជាមួយមិត្តប្រុស​របស់ខ្លួន​ឈ្មោះ ហ្វុង ឡុង ភេទប្រុសអាយុ ២៨ ឆ្នាំមុខរបរ​រត់តាក់ស៊ី ស្នាក់នៅខុន ដូបាលី ជាន់ទី១២ បន្ទប់លេខ A.6។

បន្តិចក្រោយ​មកឈ្មោះហ្វុង ឡុង​បានដើរ​ទៅយកទឹកផឹក ក៏ស្រាប់ឃើញ​ជនរងគ្រោះ​ឡើង​លើ​ដែកបង្កាន់ដៃ បន្ទាប់មក ក៏លោតទម្លាក់ខ្លួន​មកដី ដោយឃើញ ហេតុការណ៍ ដូច្នេះ ខ្លួននឹងមិត្តភក្ដិ​ម្នាក់ទៀត​ឈ្មោះ ចូវ ចាំងម៉ីង អាយុ ២៩ឆ្នាំ មុខរបរអ្នកគ្រប់គ្រង​ភោជនីយដ្ឋាន លក់បាយឈ្មោះ ម៉ីវ៉ាអ៊ី​ ស្នាក់នៅខុនដូបាលី​ជាន់ទី ២៧ បន្ទប់លេខ A.8 មានស្រុកកំណើត​ខេត្ត ហ៊ីឡុងជាំង ប្រទេសចិន ដែលបានមក​លេងក្នុងបន្ទប់​របស់ខ្លួនស្នាក់​នៅដោយឃើញ ហេតុការណ៍កើតឡើង។ ដូច្នេះ ពួកគេបម្រុងរត់គេច តែត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការឃាត់ខ្លួន​បានរួចបញ្ជូន​ទៅនគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ធ្វើ​ការសាកសួរ។​ចំណែកសពជនរងគ្រោះ ត្រូវបាននគរបាល​បច្ចេសដឹកយក ទៅទុក្ខនៅ​វត្តស្ទឹងមានជ័យ​ដើម្បី​ធ្វើកោសល​វិនិច្ឆ័យប​ន្ត ។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់, អង្គការ​សិទ្ធិ​មនុស្ស និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី

ព័ត៌មាន
នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា ជា​ថ្ងៃ​ខួប​ពីរឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ, អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សម្ព…

ហ្វ៊ីលីពីន ឈរ​តំណែង​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត ក្នុង​ពិភពលោក​ឆ្នាំ​២០១៩

ព័ត៌មាន
ប្រទេស​ហ្វីលីពីន បាន​ក្លាយ​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក នៅឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ