គម្រោងបុរីដ៏ធំស្កឹមស្កៃមួយនឹងផុសឡើងនៅភាគខាងជើងរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន ព្រីន ហ័ន យូ និងក្រុមហ៊ុនភ័ញធើ
ដោយ
ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអុីស្ទេត (ខេមបូឌា) គ្រុប និងក្រុមហ៊ុនភ័ញធើ ប្រផឹធី ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយក្នុងព្រះរាជណាចក្រកម្ពុជាបានចាប់ដៃគូសហការគ្នាក្នុងការបង្កើតគម្រោងលំនៅដ្ឋានភូមិសំរោង ដែលជាគម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើបមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។ គម្រោងបុរីដ៏ធំស្កឹមស្កៃមួយនេះបានបើកការដ្ឋានសាងសង់តាំងពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅលើផ្ទៃដីសរុបរហូតដល់ទៅ២៧០ ហិកតា ដោយដំណាក់កាលទី១នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា។