អត្ថបទ​ក្រុមហ៊ុន

គម្រោង​បុរី​ដ៏ធំ​ស្កឹមស្កៃ​មួយ​នឹង​ផុស​ឡើង​នៅ​ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន ព្រីន ហ័ន យូ និង​ក្រុមហ៊ុនភ័ញធើ


ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអុីស្ទេត (ខេមបូឌា) គ្រុប និងក្រុមហ៊ុនភ័ញធើ ប្រផឹធី ដែលជា​ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយក្នុងព្រះរាជណាចក្រកម្ពុជាបានចាប់ដៃគូសហការគ្នាក្នុងការបង្កើតគម្រោងលំនៅដ្ឋានភូមិសំរោង ដែលជាគម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើបមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។ គម្រោងបុរីដ៏ធំស្កឹមស្កៃមួយនេះបានបើកការដ្ឋានសាងសង់តាំងពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ នៅលើផ្ទៃដីសរុបរហូតដល់ទៅ២៧០ ហិកតា ដោយដំណាក់កាលទី១នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា។
គម្រោង​បុរី​ដ៏ធំ​ស្កឹមស្កៃ​មួយ​នឹង​ផុស​ឡើង​នៅ​ភាគ​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន ព្រីន ហ័ន យូ និង​ក្រុមហ៊ុនភ័ញធើ
ដោយ

ដោយមើលឃើញពីភាពជោគជ័យយ៉ាងសន្ធឹកសន្ធាប់ បទពិសោធន៍ និងជំនាញច្បាស់លាស់របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យភ័ញធើ ក្រុមហ៊ុន ព្រីន ហ័ន យូ បានជ្រើសរើសក្រុមហ៊ុនភ័ញធើ ដើម្បីផ្តល់ប្រឹក្សា និងផ្តល់ជាជំនួយផ្នែកលក់និងទីផ្សារទៅលើគម្រោងបុរីភូមិសំរោង។ ពិធីចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់និងទីផ្សារផ្តាច់មុខត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣០ កក្កដាកន្លងទៅនេះ។ 

លោក ងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនភ័ញធើបានមានប្រសាសន៍ថា បើទោះបីជាស្ថិតក្នុងបរិបទកូវីដក៏ដោយ ប៉ុន្តែយើងសង្កេតឃើញថាតម្រូវការទិញផ្ទះដើម្បីស្នាក់នៅនៅតែបន្តកើនឡើង ដោយប្រជាពលរដ្ឋខ្មែរយើងភាគច្រើនឥឡូវកំពុងងាកទៅរកគម្រោងលំនៅដ្ឋានដែលមានទីធ្លាធំទូលាយ មានសួនច្បារ និងបរិយាកាសរស់នៅល្អបែបធម្មជាតិ។ លោកបានបង្ហើបបន្ថែមទៀតថា គម្រោងភូមិសំរោងនេះនឹងផ្តោតសំខាន់ទៅលើការរស់នៅជាលក្ខណៈសហគមន៍ ជាពិសេសគម្រោងទាំងមូលនឹងគ្របដណ្តប់ទៅដោយរុក្ខជាតិបៃតង ។

លោកងួន ឆាយលាង នាយកប្រតិបត្តិរបស់ក្រុមហ៊ុនភ័ញធើ ជាមួយតំណាងក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអុីស្ទេត (ខេមបូឌា) គ្រុប

គួរបញ្ជាក់ផងដែរថា គម្រោងលំនៅដ្ឋានដ៏ធំមួយនេះមិនមែនជាគម្រោងទីមួយរបស់ក្រុមហ៊ុនព្រីន ហ័ន យូ រៀលអ៊ីស្ទេតនោះទេ ពោលគឺក្រុមហ៊ុនបានឈជើងនៅប្រទេសកម្ពុជាអស់រយៈកាលជាង៥ឆ្នាំកន្លងមកហើយ ដោយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពន្លឿនសន្ទុះនៃការរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ 

សមិទ្ធផលជាច្រើនរបស់ក្រុមហ៊ុនប៉ុន្មានឆ្នាំចុងក្រោយនេះរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ រមណីយដ្ឋាន ផ្សារទំនើប អាហារដ្ឋាននិងភេសជ្ជៈ និងវិស័យផ្សេងៗទៀតជាច្រើន ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរ។ 

ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអុីស្ទេត (ខេមបូឌា) គ្រុប និងក្រុមហ៊ុនភ័ញធើ ប្រផឹធី ចាប់ដៃគូសហការគ្នាក្នុងការបង្កើតគម្រោងលំនៅដ្ឋានភូមិសំរោង ដែលជាគម្រោងលំនៅដ្ឋានបែបសហគមន៍ទំនើបមួយស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥។

ទស្សនវិស័យរបស់ក្រុមហ៊ុន ព្រីន ហ័ន យូ គឺសម្លឹងឃើញពីសក្តានុពលគ្មានដែនកំណត់ និងល្បឿននៃការអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យឥតឈប់ឈររបស់ប្រទេសកម្ពុជា ជាក់ស្តែងក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការវិនិយោគ ដោយយកទីក្រុងភ្នំពេញជាទីតាំងស្នូលបន្ទាប់ពីខេត្តព្រះសីហនុនិងសៀមរាប តួយ៉ាងសមិទ្ធផលក្នុងវិស័យអចលនទ្រព្យជាច្រើនកន្លងមករួមមាន ខុនដូ Prince Golden Bay ខុនដូ Prince Huan Yu Center និង Prince Financial Tower។

ដោយមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍វិស័យលំនៅដ្ឋានក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រុមហ៊ុនព្រីន ហ័ន យូ បានសម្រេចយកទីតាំងនៃភាគខាងជើងរាជធានីភ្នំពេញដើម្បីសាងសង់គម្រោងលំនៅដ្ឋានភូមិសំរោង ដែលជាតំបន់អភិវឌ្ឍន៍ថ្មីពោរពេញដោយសក្តានុពលដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តជាតិ ក្លឹបវាយកូនហ្គោលលំដាប់ផ្កាយ៥ ពហុកីឡដ្ឋានជាតិមរតកតេជោ សួនសត្វសាហ្វារី សួនទឹកហ្គាដេនសីុធី និងកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើន។ គម្រោងនេះនឹងត្រូវបើកលក់ជាសាធារណៈក្នុងពេលឆាប់ៗនេះ ៕

រូបភាពគំរូនៃ​បន្ទប់​ទទួល​ភ្ញៀវនៃផ្ទះនៅក្នុងគម្រោងបុរី ភូមិសំរោង ។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត នឹង​បើក​លក់​គម្រោង​ផ្ទះ​អាជីវកម្មថ្មី “ដឹស្តាផ្លាទីនីម ខេភីថលវ័ន” ក្នុង​ពេល​ឆាប់ៗនេះ…!

ព័ត៌មាន
បុរី ប៉េង ហួត កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងថ្មីដែលមានឈ្មោះថា “ដឹស្តាផ្លាទីន…

តើ​ការចាក់​វ៉ាក់សាំងដូស​ទី៣ ឬ​ដូស​ជំរុញ ធ្វើ​យ៉ាងដូចម្ដេច ?

ព័ត៌មាន
នៅថ្ងៃទី១​ ខែសីហា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេចតេជោ ហ៊ុន សែន បាន​ប្រកាសថា កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ដូសទី៣ ឬ​ហៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ