#​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

Articles by Tag ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

កម្ពុជា-ចិន បន្ដប្ដេជ្ញាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣

ដោយ​ សឿន វណ្ណឌេត
កម្ពុជា-ចិន សុទ្ធតែបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រីង និងពង្រីកការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរ និង ទូលំទូលាយ។ នៅឆ្នាំ២០២៣ ប្រទេសទាំងពីររំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នឹងអាចឈានដល់១០ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានចាត់ទុកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន វាជារឿងចាំបាច់ណាស់សម្រាប់កម្ពុជាក្នុងបរិការណ៍ឆ្លងរាលដាលជាសកលនៃមេរោគកូវីដ-១៩ ក្នុងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលលោក។