សិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក
ដោយ
សិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន៤ ចូលរួមមានដូចជា ប្រទេសឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៉េរូ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងមានទំហំផលិតផលក្នុងស្រុកសរុបរួមបញ្ចូលគ្នាដល់ទៅជាង ២ទ្រីលានដុល្លារអាមេរិក ហើយវានឹងអនុញ្ញាតឱ្យសិង្ហបុរី និងប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិកអាចស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាសេដ្ឋកិច្ចឌីជីថល ភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាពាណិជ្ជកម្មម្ហូបអាហារជាដើម។