កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិង្ហបុរី-តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក

សិង្ហបុរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក


សិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក ដែលមានប្រទេសចំនួន៤ ចូលរួមមានដូចជា ប្រទេសឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៉េរូ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងមានទំហំផលិតផលក្នុងស្រុកសរុបរួមបញ្ចូលគ្នាដល់ទៅជាង ២ទ្រីលានដុល្លារអាមេរិក ហើយវានឹងអនុញ្ញាតឱ្យសិង្ហបុរី និងប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិកអាចស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាសេដ្ឋកិច្ចឌីជីថល ភស្តុភារកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាពាណិជ្ជកម្មម្ហូបអាហារជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិង្ហបុរី-តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក

បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Gan Kim Yong និងសមភាគីរបស់លោកមកពីរដ្ឋចំនួន៤ជាសមាជិកនៃប្រទេសម្ព័ន្ធប៉ាស៊ីហ្វិករួមមាន ប្រទេសឈីលី កូឡុំប៊ី ម៉ិកស៊ិក និងប៉េរូបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាមានចេញសេចក្តីប្រកាសរួមគ្នានៅឯកិច្ចប្រជុំកំពូលសម្ព័ន្ធប៉ាស៊ីហ្វិកលើកទី ១៦ នៅប្រទេសកូឡុំប៊ីផងដែរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានសិង្ហបុរីចាត់ទុកថា គឺជាកិច្ចព្រមព្រៀង "ទំនើប និងទូលំទូលាយ" ដែលបំពេញបន្ថែមលើបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសសិង្ហបុរី និងជំរុញបន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសសិង្ហបុរីមានជាមួយបណ្តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក និងសិង្ហបុរី នឹងអាចឱ្យក្រុមហ៊ុនសិង្ហបុរីទទួលបានទីផ្សារកាន់តែច្រើនទៅក្នុងប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក តាមរយៈការកាត់បន្ថយការចំណាយលើការនាំចេញរបស់ពួកគេ ដូច្នេះទំនិញ និងសេវាកម្មរបស់ពួកគេអាចមានតម្លៃប្រកួតប្រជែងជាងមុន។

ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យសិង្ហបុរី និងសម្ព័ន្ធប៉ាស៊ីហ្វិកស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាសេដ្ឋកិច្ចឌីជីថល ភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាពាណិជ្ជកម្មម្ហូបអាហារផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនសិង្ហបុរីជាង ១០០ ក្នុងវិស័យចម្រុះ ដែលរួមមានពាណិជ្ជកម្ម បច្ចេកវិទ្យា ការច្នៃប្រឌិត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ បាននិងកំពុងធ្វើអាជីវកម្មនៅក្នុងបណ្តាប្រទេសសម្ព័ន្ធប៉ាស៊ីហ្វិក។ សូមជម្រាបថា សម្ព័ន្ធប៉ាស៊ីហ្វិក ជាប្លុកសេដ្ឋកិច្ចធំជាងគេទី ៨ នៅទូទាំងពិភពលោក ដែលផលិតផលក្នុងស្រុកសរុបរបស់សម្ព័ន្ធប៉ាស៊ីហ្វិកទាំង ៤ ប្រទេសមានជាង ២ ទ្រីលានដុល្លារអាមេរិក។

យ៉ាងណាមិញ បន្ទាប់ពីចុះហត្ថលេខាហើយ បណ្តាប្រទេសទាំងនេះនឹងធ្វើការលើដំណើរការផ្តល់សច្ចាប័នរៀងៗខ្លួន ដើម្បីនាំយកកិច្ចព្រមព្រៀងនេះចូលជាធរមាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងចូលជាធរមានបន្ទាប់ពីប្រទេសសិង្ហបុរី និងប្រទេសសមាជិកសម្ព័ន្ធប៉ាស៊ីហ្វិកចំនួនពីរទៀត បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកត្រូវបង់ពន្ធលើទំនិញនាំចូលទៅចិនតម្លៃជិត៦៥០លានដុល្លារ ក្រោយចាញ់ក្ដីចិននៅWTO

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកបានកាត់សេចក្តីឲ្យប្រទេសចិនឈ្នះអាមេរិក ដោយអនុញ្ញាតឲ្យប៉េកាំងដាក់ពន្ធលើការនាំចូលទំនិញពីសហរដ្ឋអាមេរិកដែលមានតម្លៃប្រ…

ស្ថានទូតអាមេរិកប្រារព្ធកម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២ ដោយផ្ដោតលើការងារសំខាន់៤

ព័ត៌មាន
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រារព្ធកម្មវិធីអបអរទំនាក់ទំនង អាមេរិក-កម្ពុជា ឆ្នាំ២០២២ ឬហៅ AmCam2022 ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ