#កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

Articles by Tag កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

រុស្ស៊ីជួបអ៊ីរ៉ង់ពិភាក្សាកិច្ចសហការនុយក្លេអ៊ែរឡើងវិញ ចំពេលរងសម្ពាធផ្ទួនៗពីលោកខាងលិច

ដោយ​ វុធ ច័ន្ទតារា
ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្កី ឡាវរ៉ូវ (Sergei Lavrov) បានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះហើយ ក្នុងគោលបំណងដែលមហាអំណាចពិភពលោករុស្ស៊ី និងរដ្ឋាភិបាលក្រុងតេអេរ៉ង់ កំពុងតស៊ូស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលភាគីទាំងពីរធ្លាប់ផ្តួចផ្តើមកាលពីឆ្នាំ ២០១៥ ហើយការចរចាកន្លងមកត្រូវបានជាប់គាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។