រុស្ស៊ី-អ៊ីរ៉ង់

រុស្ស៊ីជួបអ៊ីរ៉ង់ពិភាក្សាកិច្ចសហការនុយក្លេអ៊ែរឡើងវិញ ចំពេលរងសម្ពាធផ្ទួនៗពីលោកខាងលិច


ទូរទស្សន៍រដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្កី ឡាវរ៉ូវ (Sergei Lavrov) បានទៅដល់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធសប្តាហ៍នេះហើយ ក្នុងគោលបំណងដែលមហាអំណាចពិភពលោករុស្ស៊ី និងរដ្ឋាភិបាលក្រុងតេអេរ៉ង់ កំពុងតស៊ូស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលភាគីទាំងពីរធ្លាប់ផ្តួចផ្តើមកាលពីឆ្នាំ ២០១៥ ហើយការចរចាកន្លងមកត្រូវបានជាប់គាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergi Lavrov (ឆ្វេង) និង ប្រធានាធិបតីអ៊ឺរ៉ង់ Ebrahim Raisi (ស្តាំ)
ដោយ

ក្រសួងការបរទេសរុស្ស៊ី បានបង្ហោះវីដេអូឃ្លីបសុន្ទរកថា បើកកិច្ចពិភាក្សារបស់លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី អំឡុងពេលលោកជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហីម រ៉ៃស៊ី(Ebrahim Raisi) ដែលក្នុងនោះលោកបាននិយាយថា ទីក្រុងមូស្គូកំពុងសម្របខ្លួន និងឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ជាគោលនយោបាយឈ្លានពានរបស់លោកខាងលិច។

បន្ថែមពីលើកិច្ចពិភាក្សានុយក្លេអ៊ែរ កាលពីខែមុនរដ្ឋាភិបាលទីក្រុងមូស្គូបានអះអាងថា រុស្ស៊ី និងអ៊ីរ៉ង់ ក៏បានពិភាក្សាអំពីការផ្លាស់ប្តូរការផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅវិញទៅមក និងក៏ដូចជាការបង្កើតមជ្ឈមណ្ឌលដឹកជញ្ជូនរួមគ្នាមួយផងដែរ។

គួរជម្រាបដែរថា ប្រទេសទាំងពីរគឺកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងសហរដ្ឋអាមេរិករៀងៗខ្លួន។ យ៉ាងណាមិញប្រទេសទាំងសុទ្ធតែមានទឹកមាត់ប្រៃលើការចរចាជាអន្តរជាតិ ដោយសារតែភាពសម្បួរហូរហៀបៃប្រេងបំរុង និងឧស្ម័នដ៏ធំបំផុតរបស់ពិភពលោក។

ខណៈពេលដែលទីក្រុងមូស្គូកំពុងប្រឈមនឹងទណ្ឌកម្មរបស់លោកខាងលិច ទីក្រុងតេអេរ៉ង់ក៏បាននិងកំពុងតស៊ូ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ឱ្យនៅដដែល ដោយសារតែរងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដូចគ្នា។ ទណ្ឌកម្មនោះបានដាក់ទៅលើអ៊ឺរ៉ង់ឡើងវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនក្រោមអាណត្តិលោកដូណាល់ត្រាំ បានចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ២០១៨ ក្រោមហេតុផលអ៊ឺរ៉ង់មិនគោរពតាមកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក Lavrov នៅអ៊ឺរ៉ង់ ក្រៅតែពីបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវយកមកពិភាក្សាជារបៀបវារៈជាចំបងហើយនោះ ការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងថាមពល ភាពតានតឹងជម្លោះជាអន្តរជាតិ និងក្នុងតំបន់ ក៏ត្រូវបានភាគីទាំងពីរលើយកមកពិភាក្សាផងដែរ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របបយោធាមីយ៉ាន់ម៉ាបានប្តូរការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជីពីការធ្វើឡើងនៅបន្ទប់តុលាការ ទៅធ្វើនៅក្នុងពន្ធនាគារវិញ

ព័ត៌មាន
ក្រុមមេដឹកនាំយោធានៅប្រទេសមីយ៉ាន់ម៉ាបានបញ្ជាដោយគ្មានប្រាប់ពីហេតុផល ឱ្យគេធ្វើគ្រប់នីតិវិធីច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងលោកស្រី អ៊ុងសាន ស៊…

ស្រីលង្កាអញ្ជើញចិន ឥណ្ឌា និងជប៉ុន ធ្វើសន្និសីទរួមគ្នាស្វែងរកជំនួយបន្ថែម ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច

ព័ត៌មាន
នាយករដ្ឋមន្ត្រីស្រីលង្កាបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្រទេសស្រីលង្កានឹងអញ្ជើញប្រទេសចិន ឥណ្ឌា និងជប៉ុន ឲ្យចូលរួមធ្វើសន្និសីទម្ចាស់ជំនួយមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ