#កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន

Articles by Tag កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន

សម្តេច ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ៤ចំណុច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន

ដោយ​ សឿន វណ្ណឌេត
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនៅឆ្នាំ២០២២ បានកំណត់នូវយុទ្ធសាស្ត្របន្ថែមចំនួន៤ចំណុច ដើម្បីរួមចំណែកជួយស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចអាស៊ានឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពធន់ និងបរិយាបន្ន។ សម្រាប់សម្តេចតេជោ ប្រទេសជាសមាជិកអាស៊ានត្រូវតែបន្តសហការគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីធានាថា អាស៊ានជាតំបន់ ដែលមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។