សម្តេច ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ៤ចំណុច!

សម្តេច ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ៤ចំណុច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន


សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេនៅឆ្នាំ២០២២ បានកំណត់នូវយុទ្ធសាស្ត្របន្ថែមចំនួន៤ចំណុច ដើម្បីរួមចំណែកជួយស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចអាស៊ានឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពធន់ និងបរិយាបន្ន។ សម្រាប់សម្តេចតេជោ ប្រទេសជាសមាជិកអាស៊ានត្រូវតែបន្តសហការគ្នាឲ្យកាន់តែស៊ីជម្រៅ ដើម្បីធានាថា អាស៊ានជាតំបន់ ដែលមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។
សម្តេច ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រ៤ចំណុច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន

សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០២២ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនក្នុងរង្វង់៥,៣% និងកំណើន ៤,៩%នៅឆ្នាំ២០២៣ បើទោះបី សេដ្ឋកិច្ចសកលស្ថិតក្នុងស្ថានភាពផុយស្រួយនៃការទទួលរងនូវវិបត្តិក៏ដោយ។

នាពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របន្ថែមចំនួន៤ចំណុចនៅក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន សំដៅរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់អាស៊ានឲ្យកាន់តែប្រសើរ។ យុទ្ធសាស្ត្រទាំងនោះរួមមានការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន, ការជំរុញសមាហរណកម្ម, បរិយាប័ន្ន, ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន និងអាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍសំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់។

បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣បានវាយតម្លៃ និងព្យាករណ៍ថា សេដ្ឋកិច្ចអាស៊ាននឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបក្នុងអត្រា៥,៣% នៅឆ្នាំ២០២២ និងអត្រា៤,៩% នៅឆ្នាំ២០២៣ បន្ទាប់ពីសម្រេចបានកំណើនក្នុងអត្រា៣,១% នៅឆ្នាំ២០២១។ សម្តេចតេសង្កត់ធ្ងន់ថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកលកំពុងស្រាកស្រាន្ដគួរឱ្យកត់សម្គាល់ក៏ដោយ តែស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចសកលនៅតែមានភាពផុយស្រួយ និងងាយរងនូវវិបត្តិថ្មី ដោយសារពិភពលោកនៅតែបន្តប្រឈមជាមួយបញ្ហាថ្មីៗ និងកាន់តែស្មុគស្មាញ ដែលកំពុងកើតមានជាបន្តបន្ទាប់។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ប្រទេសជាសមាជិកអាស៊ាន និងដៃគូនានាត្រូវតែបន្តសហការគ្នា ដើម្បីធានាថា អាស៊ានជាតំបន់ ដែលមានភាពទាក់ទាញ និងរស់រវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជន គឺជាដៃមិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា ក៏ដូចអាស៊ានទាំងមូល។ កម្ពុជា ក៏ដូចជាអាស៊ាននឹងមិនអាចស្តារកំណើនសេដ្ឋកិច្ច ក៏ដូចជាបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញបានឡើយ ប្រសិនបើគ្មានការចូលរួមពីវិស័យឯកជនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងការដាក់ចេញនូវសមិទ្ធផលការងារប្រចាំឆ្នាំ ព្រមទាំងលើកឡើងនូវអនុសាសន៍ល្អៗមួយចំនួនសម្រាប់អាស៊ានពិចារណា ដែលគាំទ្របន្ថែមទៀតដល់ដំណើរការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈការជួយធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់៕




អត្ថបទបន្ទាប់


កិច្ចប្រជុំកំពូលអាស៊ាន បើកផ្លូវឲ្យអ៊ុយក្រែនពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មាន
នៅក្នុងអំឡុងពេលនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបើកផ្លូវឲ្យប្រទេសអ៊ុយក្រែន ក្នុ…

ក្រុមហ៊ុន Meta កាត់បន្ថយបុគ្គលិកជាង ១ម៉ឺននាក់ ខណៈប្រាក់ចំណូលធ្លាក់ចុះយ៉ាងគំហុក

ព័ត៌មាន
ក្រុមហ៊ុនយក្ស Meta ដែលជាក្រុមហ៊ុនមេរបស់ហ្វេសប៊ុក បានប្រកាសនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ខ្លួននឹងកាត់បន្ថយការងារបុគ្គលិកជាង១ម៉ឺនកន្លែង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ