#កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ

Articles by Tag កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ

លោកចូ បៃឌិន អះអាងថាពិភពលោកបច្ចុប្បន្នកំពុងគំរាមកំហែងកាន់តែខ្លាំងពីសំណាក់របបផ្តាច់ការ

ដោយ​ វុធ ច័ន្ទតារា
ប្រធានាធិបតីអាមេរិកលោកចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ទី០៩ខែធ្នូ បានចាប់ផ្តើមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យសម្រាប់រយៈពេលពីរថ្ងៃ ក្រោមការចូលរួមពីប្រទេសជាង ១០០ជុំវិញពិភពលោក។ នៅថ្ងៃបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំកំពូលក្រុងវ៉ាស៊ីនតោនរូបនេះ បានប្រកាសឲ្យពិភពលោក ជំរុញលទ្ធិប្រជាធិបតេយ្យ និងអំពាវនាវឲ្យចូលរួមការពារសិទ្ធិសេរីភាព ដែលលោកអះអាងថា កំពុងស្ថិតក្រោមការគំរាមកំហែងពីរបបផ្តាច់ការ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។