កិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ

លោកចូ បៃឌិន អះអាងថាពិភពលោកបច្ចុប្បន្នកំពុងគំរាមកំហែងកាន់តែខ្លាំងពីសំណាក់របបផ្តាច់ការ


ប្រធានាធិបតីអាមេរិកលោកចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ទី០៩ខែធ្នូ បានចាប់ផ្តើមកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យសម្រាប់រយៈពេលពីរថ្ងៃ ក្រោមការចូលរួមពីប្រទេសជាង ១០០ជុំវិញពិភពលោក។ នៅថ្ងៃបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំកំពូលក្រុងវ៉ាស៊ីនតោនរូបនេះ បានប្រកាសឲ្យពិភពលោក ជំរុញលទ្ធិប្រជាធិបតេយ្យ និងអំពាវនាវឲ្យចូលរួមការពារសិទ្ធិសេរីភាព ដែលលោកអះអាងថា កំពុងស្ថិតក្រោមការគំរាមកំហែងពីរបបផ្តាច់ការ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ចូ បៃដិន ថ្លែងក្នុងកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១

នៅ​ក្នុង​ស​ន្ទ​រក​ថា​បើក​កិច្ចប្រជុំ​តាម​អន​ឡាញ លោក​ចូ បៃ​ដិ​ន បាន​និយាយ​ថា​៖ ឥលូវ​នេះ សេរីភាព​របស់​យើង​កំពុង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​របប​ផ្តាច់​ការ​។ របប​ផ្តាច់​ការ​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ តែង​ព្យាយាម​ពង្រីក​អំណាច និង​ឥទ្ធិពល លុប​បំបាត់​ភាព​ត្រឹមត្រូវ និង​ជំនួស​មក​វិញ ដោយ​ការ​គាបសង្កត់​។

ទោះបី​មិន​បាន​និយាយ​ចំ​ៗ​ទៅ​លើ​ប្រទេស​ចិន និង​ប្រទេស​រុ​ស្សី​ក៏​ដោយ ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា លោក​បៃ​ដិ​ន ចង់​សំដៅ​ដល់​ប្រទេស​ទាំង​ពីរ​នេះ ពិសេស​ប្រទេស​ចិន​តែ​ម្តង ដែល​បច្ចុប្បន្ន​កំពុង​ពង្រីក​ឥទ្ធិ​ល​នៅ​ពាសពេញ​ពិភពលោក ហើយ​ដែល​ជា​រឿយ​ៗ លោក​តែង​ចាត់​ទុក ប៉េ​កាំ​ង និង​មូ​ស្គូ​ថា ជា​រដ្ឋ​ផ្តាច់​ការ​ធំ​ជាងគេ​ក្នុង​លោក​។

យ៉ាងណា​ក៏​ដោយ កិច្ចប្រជុំ​កំពូល​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​លោក​ចូ បៃ​ដិ​ន បាន​រៀបចំ​ឡើង​នេះ គឺ​បាន​ធ្វើ​ឡើង នៅ​ក្នុង​កាលៈទេសៈ​មួយ ដែល​សហរដ្ឋអាមេរិក​ខ្លួនឯង កំពុង​តែ​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​។ ធ្លាប់តែ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បិតា​ប្រជាធិបតេយ្យ សហរដ្ឋអាមេរិក​កាលពី​ពេល​ថ្មី​នេះ ត្រូវ​បាន​អង្គការ​អន្តរជាតិ IDEA ដាក់​បញ្ចូល​ជា​លើក​ដំបូង​បំផុត ក្នុង​បញ្ជី​ឈ្មោះ​ដែល​មាន ប្រជាធិបតេយ្យ​ចុះ​អន់​ថយ​។

ពោល​គឺ នៅ​ក្រោយ​ចាញ់​ឆ្ន​តោ អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ​ព្រមទាំង​បក្សពួក​គាំទ្រ បាន​ប្រកាស​ច្រានចោល​លទ្ធផល​ឆ្នោត នឹង​បាន​ចូលលុក​លុយ វិមាន​រដ្ឋាភិបាល ដែល​ជា​ស្ថាប័ន​កំពូល នៃ​លទ្ធិប្រជាធិបតេយ្យ​អា​មេ​រិ​ក​ថែម​ទៀត​ផង កាលពី​ថ្ងៃ​មក​រា​ឆ្នាំ​នេះ​។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​ឡើង ដោយ​លោក​ចូ បៃ​ដិ​ន បាន​ចាប់ផ្តើម​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៩​ធ្នូ រហូត​ដល់​ថ្ងៃ​សុក្រ​ទី​១០​ធ្នូ​នេះ ដោយ​មានការ​ចូលរួម ពី​ប្រទេស​ប្រមាណ​ជាង​១០០​ប្រទេស​។ ក្រៅពី​នោះ​ក៏​មាន​ដែរ ក្រុមហ៊ុន​ឯកជន សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ចូលរួម​ផង​ដែរ​។ ដោយឡែក ចិន និង រុ​ស្ស៊ី និង​ប្រទេស​មួយ​ចំនួន​ទៀត ក៏​មិន​ត្រូវ​បាន​បាន​គេ​អញ្ជើញ ឲ្យ​ចួ​ល​រួម​ក្នុង​កិច្ចប្រជុំ​កំ​ពុល​នេះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិតជាមិនធម្មតាមែន ! បុរី មេគង្គ លែន បានឈ្នះពានរង្វាន់អចលនទ្រព្យ អ្នកអភិវឌ្ឍគំនិតច្នៃប្រឌិតបានល្អដាច់គេ ទូទាំងទ្វីបអាស៊ីប្រចាំឆ្នាំ២០២១

ព័ត៌មាន
កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំទ្វីបអាស៊ី Property Guru Asia Property Awards ២០២១ ត្រូវបានបញ្ចប់ការវាយតម្លៃផ្តាច់ព្រ័ត្ត និងប្រកាសជ័យល…

អេស៊ីលីដាអ៊ីសប ទទួលបានប្រតិបត្តិការជិត៣០០ដង ក្រោយដាក់ឲ្យដំណើរការជាង១សប្តាហ៍

ព័ត៌មាន
អេស៊ីលីដាអ៊ីសប ជាសេវាកម្មទិញទំនិញអនឡាញថ្មីមួយ ដែលធនាគារអេស៊ីលីដាទើបដាក់ឲ្យដំណើរការកាលពីពេលថ្មីៗ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុវត្ថិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ