ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ បនែ្ថមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា
ដោយ
ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី នៅកីឡដ្ឋាន ព្រីនស៍ ក្រោមវត្តមានលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងកញ្ញា អ៊ូ បញ្ញា សុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់វិសាខា ដោយមានអធិបតីភាព លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ធនាគារ ព្រីនស៍ ក្លិបកីឡាបាល់ទាត់វិសាខា និងអ្នកសារព័ត៌មាន ជាសក្ខីភាពនៃការចុះហត្ថលេខានេះ។