អត្ថបទក្រុមហ៊ុន

ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា រយៈពេល៣ឆ្នាំ បនែ្ថមទៀត ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា


ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាថ្មី នៅកីឡដ្ឋាន ព្រីនស៍ ក្រោមវត្តមានលោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក និងកញ្ញា អ៊ូ បញ្ញា សុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់វិសាខា ដោយមានអធិបតីភាព លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ធនាគារ ព្រីនស៍ ក្លិបកីឡាបាល់ទាត់វិសាខា និងអ្នកសារព័ត៌មាន ជាសក្ខីភាពនៃការចុះហត្ថលេខានេះ។
ធនាគារ ព្រីនស៍ បន្តកិច្ចសហប្រតិបត្តិការជាមួយក្លិបកីឡាបាល់ទាត់វិសាខា
ដោយ

កិច្ចព្រមព្រៀងនេះ បានជួយពង្រឹងភាពជាដៃគូសហការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់នូវស្ថិរភាព និងវិបុលភាពដល់ការប្រកួតរបស់ក្រុមជម្រើសជាតិ និងការប្រកួតរបស់ក្លិប។ ម្យ៉ាងវិញទៀត នេះក៏ជាការបន្តឧបត្ថម្ភរបស់ ធនាគារ ព្រីនស៍ ចំពោះក្លិបកីឡាបាល់ទាត់វិសាខាសម្រាប់រដូវកាលឆ្នាំ២០២៣-២០២៥ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ធនាគារ សម្រាប់ឧត្តមភាពកីឡាផងដែរ។ គោលបំណងសំខាន់បំផុតនោះ គឺផ្តល់ការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា និងការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិធំៗ។

ក្នុងពិធីចុះហត្ថលេខានេះ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់អនាគតនៃវិស័យបាល់ទាត់នៅកម្ពុជា និងសិ្ថរភាពនៃការអភិវឌ្ឍន៍យូរអង្វែង។ យើងខ្ញុំទាំងអស់គ្នាមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្លិបកីឡាបាល់ទាត់វិសាខា។ ធនាគារ ព្រីនស៍ និងក្លិបកីឡាបាល់ទាត់វិសាខា មានចក្ខុវិស័យរួមគ្នាក្នុងការជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាក្នុងរយៈពេលវែង ដោយយើងជឿជាក់ និងរំពឹងថា កីឡាករបាល់ទាត់កម្ពុជានឹងកាន់តែមានភាពល្បីល្បាញ មានសក្ដានុពល បង្ហាញពីជំនាញវិជ្ជាជីវៈ ព្រមទាំងសមត្ថភាពជាយុវជនជំនាន់ក្រោយ ដែលជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិយើង សម្រាប់ការរីកចម្រើននាពេលអនាគត។ ធនាគារ ព្រីនស៍ នឹងចូលរួមក្នុងការជំរុញស្មារតីកីឡា ហើយនឹងបន្តគាំទ្រសកម្មភាពកីឡាបាល់ទាត់នៅកម្ពុជា យើងរួមគ្នាប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សកម្មភាពសង្គម និងលើកស្ទួយស្មារតីកីឡា»។
ក្នុងឱកាសដ៏រីករាយនោះដែរ កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបកីឡាបាល់ទាត់ វិសាខា បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានបន្ដភាពជាដៃគូជាមួយធនាគារ ព្រីនស៍ ក្នុងនាមដៃគូឧបត្ថម្ភធំ(Main Sponsor) របស់ក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ។ តាងនាមថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់ វិសាខា កញ្ញាបានថ្លែងអំណរគុណ ចំពោះធនាគារ ព្រីនស៍ ដែលបានសហការជាមួយក្លិប តាំងពីឆ្នាំ២០១៨ ពិសេសកំឡុងវិបត្តិកូវីដ-១៩ ទោះមានបញ្ហាអ្វី ក៏ភាគីទាំងពីរ នៅតែចាប់ដៃគ្នាមិនលែង ក្នុងន័យតែមួយគត់ ដើម្បីការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា តាមរយៈក្លិបកីឡាបាល់ទាត់ វិសាខា។

ដោយឈរលើទស្សនវិស័យដូចគ្នា នាយិកាគ្រប់គ្រងក្លិបដដែល មានជំនឿចិត្តយ៉ាងមុតមាំថា ភាពជាដៃគូដ៏ល្អមួយនេះ នឹងរក្សាបាននូវនិរន្ដរភាពយូរអង្វែងបន្ថែមទៀត ហើយក្លិបកីឡាបាល់ទាត់ វិសាខា ប្ដេជ្ញានឹងបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី និងហេដ្ឋារចនាសម្ព័ន្ធ ពិសេសក្រុមធំរបស់យើង ឆ្ពោះទៅរកការប្រកួតប្រជែង និងស្វែងរកជោគជ័យថ្មីៗបន្ថែមទៀត ទាំងលើឆាកជាតិ និងអន្ដរជាតិ ក៏ដូចជាដើម្បីបង្ហាញនូវស្លាក “ធនាគារ ព្រីនស៍” ទៅលើឆាកជាតិ និងអន្ដរជាតិ ផងដែរ ។
ធនាគារ ព្រីនស៍ ប្ដេជ្ញាក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា និងការរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ ដោយយើងមានចក្ខុវិស័យច្បាស់លាស់ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡារបស់ប្រទេសជាតិខ្មែរ។

សូមបញ្ជាក់ថា ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ ធនាគារនេះ មានគោលដៅក្នុងការរួមចំណែកដល់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់ខ្លួន។ បច្ចុប្បន្ននេះធនាគារព្រីនស៍មានសាខាចំនួន៣៥ និងទីតាំងអេធីអឹមចំនួន៨៣ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។




អត្ថបទបន្ទាប់


លោក ចូ បៃដិន ចេញដំណើរទៅទស្សនកិច្ចនៅវៀតណាម ប៉ុន្តែមិនភ្លេចលួងចិត្តណ្ឌូនេស៊ី នៅក្នុងឋានៈជាប្រធានអាស៊ាន

ព័ត៌មាន
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានឆ្ពោះទៅ បំពេញទស្សនកិច្ចរយៈពេលខ្លីនៅទីក្រុង ហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១០ខែកញ្ញា បន្ទាប់ពីចាកចេញពីកិ…

អ្នកជំនាញ៖ រដ្ឋគួរបន្ធូរការរឹតត្បិតការថតរូបនៅអង្គរវត្ត ដើម្បីបង្កើនការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ

ព័ត៌មាន
ការរឹតត្បិតសកម្មភាពថតរូបមួយចំនួននៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប កំពុងក្លាយជាចម្ងល់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដ្បិតបច្ចុប្បន្នភ្ញៀវទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ