#កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ

Articles by Tag កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ

ថ្នាក់ដឹកនាំខេត្តព្រះសីហនុចង់អភិវឌ្ឍកំពង់ផែទេសចរណ៍ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ ឱ្យក្លាយជាកំពង់ផែអន្តរជាតិ

ដោយ​ សោម ស្រីពេជ្រ
កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែទេសចរណ៍ដំបូងគេដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំចំនួន២០គ្រឿងក្នុងពេលតែមួយ និងជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ចង់ឱ្យកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុនេះ ក្លាយទៅជាកំពង់ផែទេសចរណ៍អន្តរជាតិ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការផ្លាស់ប្តូរភ្ញៀវទេសចរទៅវិញទៅមកជាមួយប្រទេសដទៃ។ នេះបើយោងតាមក្រសួងទេសចរណ៍។