ក្រុមហ៊ុនជប៉ុនមួយក្រុម នឹងមកសិក្សាស្វែងយល់ពីឱកាសធុរកិច្ចនៅកម្ពុជាសប្ដាហ៍ក្រោយ
ដោយ
អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) នឹងធ្វើការដឹកនាំ ក្រុមហ៊ុនជប៉ុនមួយក្រុម ចូលមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីឱកាសធុរកិច្ចពាណិជ្ជកម្ម ក្នុងវិស័យសំខាន់ៗមួយចំនួន នៅសប្ដាហ៍ក្រោយនេះ ។ នេះបើតាមការគូសបញ្ជាក់ពីលោក Masashi Kono អគ្គនាយកអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន ដែលបានចូលជួបពិភាក្សាការងារជាមួយនឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ។