Advertisement
វិនិយោគិនជប៉ុន

ក្រុមហ៊ុន​ជប៉ុន​មួយក្រុម នឹងមក​សិក្សា​ស្វែងយល់​ពីឱកាស​ធុរកិច្ច​នៅកម្ពុជា​សប្ដាហ៍​ក្រោយ


អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) នឹងធ្វើការ​ដឹកនាំ ក្រុមហ៊ុន​ជប៉ុន​មួយក្រុម ចូលមក​ទស្សនកិច្ច​នៅកម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​ពីឱកាស​ធុរកិច្ចពាណិជ្ជកម្ម ក្នុងវិស័យ​សំខាន់ៗ​មួយចំនួន នៅសប្ដាហ៍​ក្រោយនេះ ។ នេះបើតាម​ការគូសបញ្ជាក់​ពីលោក Masashi Kono អគ្គនាយក​អង្គការពាណិជ្ជកម្ម​ក្រៅស្រុក​ជប៉ុន ដែលបាន​ចូលជួបពិភាក្សា​ការងារ​ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពីពេលថ្មីៗនេះ។​
ផ្សារទំនើប AEON ជា​ការ​វិនិយោគ​របស់​ជប៉ុន
ដោយ

ក្រោយពី​សំដែងការ​គួរសម និងពិភាក្សា​ការងារ​មួយចំនួន ទាក់ទងនឹង​អ្វីដែល JETRO កំពុង​តែអនុវត្ត ជាពិសេស​ការសម្រប​សម្រួល និងជំរុញការវិនិយោគ ដោយក្រុមហ៊ុន​ជប៉ុន​នៅកម្ពុជា​ លោក Kono បានឲ្យ​ដឹងថា នៅសប្ដាហ៍​ក្រោយអង្គការ JETRO នឹងដឹកនាំ​ក្រុមហ៊ុន​ជប៉ុនមួយក្រុម​ មកទស្សនកិច្ច​នៅកម្ពុជា ដើម្បីសិក្សា​ស្វែងយល់​អំពីវិស័យ​សេវាកម្ម​នៅកម្ពុជា រួមមាន ភោជនីយដ្ឋាន បដិសណ្ឋារកិច្ច និងទេសចរណ៍​ជាដើម។

លោក Masashi Kono អគ្គនាយក​អង្គការពាណិជ្ជកម្ម​ក្រៅស្រុក​ជប៉ុន (JETRO) (រូបភាពពីហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម កម្ពុជា)

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ បាន​លើកឡើង​ដែរថា កម្ពុជា​ស្វាគមន៍​ជានិច្ច​ដល់ក្រុម​ហ៊ុន​ជប៉ុន ដែលតែងតែ​នាំមកនូវ​ស្ដង់ដារ​ល្អៗមកកម្ពុជា ហើយឯកឧត្តម​បានកត់សម្គាល់​ឃើញថា ការរីកដុះដាល​របស់ភោជនីយដ្ឋាន​ជប៉ុន​នៅកម្ពុជា ក៏ជាចូល​រួមចំណែក​ក្នុងការលើកកំពស់​សុវត្ថិភាព​ចំណីអាហារ​នៅកម្ពុជា​​ផងដែរ។

Advertisement

ក្រៅពី​វិស័យ​ភោជនីយ​ដ្ឋាន ជប៉ុនក៏មាន​វិនិយោគក្នុង​វិស័យជាច្រើន​ផ្សេងទៀត​ផងដែរ ដូចជា វិស័យ​សុខាភិបាល អប់រំ និងផ្សារ​ទំនើប និងសណ្ឋាគារ​ជាដើម។ លើសពីនេះ ជប៉ុន​ ក៏ជាប្រទេស​ម្ចាស់ជំនួយ​ធំមួយ​របស់កម្ពុជា​ផងដែរ តួយ៉ាង ការសាង​សង់​សាលារៀន ស្ពាន ផ្លូវ និងមន្ទីរពេទ្យ​ជាដើម។ល។

តាម​​​ទិន្ន​ន័​យ​​​ពាណិជ្ជកម្ម​​ពី​អង្គការ​ពាណិជ្ជ​កម្ម​​ក្រៅ​ប្រទេស​​ជប៉ុន ​(JETRO)​ បានបង្ហាញ​ថា ទំហំពាណិជ្ជកម្ម​​ទ្វេ​ភាគី​​កម្ពុជា ជប៉ុន​​នៅឆ្នាំ២០១៧ ​សម្រេច​បានជាង ១,៦ ពាន់​លាន​​ដុល្លារ បើធៀប​​នឹងឆ្នាំ​២០១៦ សម្រេចបានជាង ១,៥ ពាន់លានដុល្លារ៕ ក្នុងនោះ កម្ពុជា​​បាន​នាំ​ចេញ​​ទំនិញ​ទៅ​​ជប៉ុន​ មាន​តម្លៃ​​ជា​ទឹក​ប្រាក់​​​ជាង ១,២ ពាន់​លាន​ដុល្លារ​​​ ​កើន​ឡើង​​​ជាង ៤​​% ​​​​ធៀប​នឹង​​​រយៈ​ពេល​​ដូច​គ្នា​​កាលពី​ឆ្នាំ​​មុន។ ផលិតផល​​សំខាន់ៗ ​ដែល​​កម្ពុជា​​បាន​នំា​ចេញ​​ទៅ​ជប៉ុន​​មាន​ដូច​ជា​ ស្បែក​ជើង សម្លៀក​បំពាក់ និង គ្រឿង​បង្គុំ​ម៉ាស៊ីន និង​អគ្គិសនី ហើយ​កម្ពុជា​​ក៏​បាន​នាំ​ចូល​​ពី​ជប៉ុន​​មកវិញ​​​មាន​ដូច​ជា គ្រឿង​ម៉ាស៊ីន​​សម្រាប់​ដំណើរ​ការ​​រោងចក្រ រថយន្ត កប៉ាល់ និង​ទូក​ជាដើម។

ទំហំ​ទឹកប្រាក់សរុប​នៃការ​នាំ​ចេញ​​របស់​កម្ពុជា​នៅ ឆ្នាំ២០១៧ ជា​អត្រា​​មួយ​ទាប​ស្ថិតនៅ​​លេខរៀង​ទី៨ បើ​ប្រៀប​​ធៀប​​នឹងទំហំទឹក​ប្រាក់​នៃ​ការនាំ​ចេញ​​របស់​ប្រទេស​​សមាជិក​​ក្នុង​តំបន់​​អាស៊ាន​ ដែលបាន​នាំចេញ​ទៅ​ទីផ្សារ​​​ប្រទេស​​ជប៉ុន។ តួយ៉ាងនៅ ២០១៧ ប្រទេសថៃ ត្រូវបាន​កត់សម្គាល់​ឃើញថា ជាប្រទេស​មួយបាននាំ​ចេញទៅ​ជប៉ុនច្រើន​ជាងគេ ពោលគឺ​មានជាទឹក​ប្រាក់សរុប​ជាង ២២ពាន់លាន​ដុល្លារ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី មាន​ទឹក​ប្រាក់​​សរុបជិត​ប្រហាក់ប្រហែលគ្នា ជាង ១៩ ពាន់លានដុល្លារ វៀតណាម​មានជាង ១៨ ពាន់​លានដុល្លារ ហ្វីលីពីនមាន ៩ ពាន់លាន​ដុល្លារ និងសិង្ហបុរី មានជាង ៨ ពាន់​​​លាន​​​ដុល្លារ៕​

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក ២០១៧ មានជាង៣,៤ពាន់លានដុល្លារ

ព័ត៌មាន
គិតពេញ១ឆ្នាំ២០១៧ កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា សហរដ្ឋអាមេរិក មានចំនួនជាង ៣,៤ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងគួរឲ្យកត់សម្គាល់ ...

តើនៅថ្ងៃចូលឆ្នាំចិន ជនជាតិចិនធ្វើអ្វីខ្លះ?

ព័ត៌មាន
នៅក្នុងឆ្នាំ២០១៨នេះ បុណ្យចូលឆ្នាំចិន នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃ១៧ ខែកុម្ភៈ។ តាមពិតទៅ បុណ្យចូលឆ្នាំចិន និងវៀតណ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ