#កម្ពុជា-ជប៉ុន​ ការវិនិយោគពីជប៉ុន

Articles by Tag កម្ពុជា-ជប៉ុន​ ការវិនិយោគពីជប៉ុន

ក្រុមហ៊ុន​ជប៉ុន​មួយក្រុម នឹងមក​សិក្សា​ស្វែងយល់​ពីឱកាស​ធុរកិច្ច​នៅកម្ពុជា​សប្ដាហ៍​ក្រោយ

ដោយ​ ចាន់ មង្គល
អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ស្រុក​ជប៉ុន (JETRO) នឹងធ្វើការ​ដឹកនាំ ក្រុមហ៊ុន​ជប៉ុន​មួយក្រុម ចូលមក​ទស្សនកិច្ច​នៅកម្ពុជា ដើម្បី​សិក្សា​ស្វែងយល់​ពីឱកាស​ធុរកិច្ចពាណិជ្ជកម្ម ក្នុងវិស័យ​សំខាន់ៗ​មួយចំនួន នៅសប្ដាហ៍​ក្រោយនេះ ។ នេះបើតាម​ការគូសបញ្ជាក់​ពីលោក Masashi Kono អគ្គនាយក​អង្គការពាណិជ្ជកម្ម​ក្រៅស្រុក​ជប៉ុន ដែលបាន​ចូលជួបពិភាក្សា​ការងារ​ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កាលពីពេលថ្មីៗនេះ។​