កម្ពុជាកំពុងស្វែងរកប្រភពអគ្គិសនីបន្ថែម ខណៈកម្រិតនៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជាបច្ចុប្បន្នកើនដល់ជាង២ពាន់មេហ្គាវ៉ាត់
ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានៅតែបន្តស្វែងរកប្រភពអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការកើនឡើង និងផ្ដល់ជូនអគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជាបន្ដកើនឡើងកាន់តែច្រើន។ ជាក់ស្ដែង នៅអំឡុងទសវត្សរ៍៩០ ប្រទេសកម្ពុជា មានការប្រើប្រាស់អគ្គិសនីត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ ប៉ុណ្ណោះ តែរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានប្រើប្រាស់អគ្គិសនីរហូតជា ២ពាន់មេហ្គាវ៉ាត់ ឯណោះ។