កម្ពុជាកំពុងស្វែងរកប្រភពអគ្គិសនីបន្ថែម

កម្ពុជាកំពុងស្វែងរកប្រភពអគ្គិសនីបន្ថែម ខណៈកម្រិតនៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជាបច្ចុប្បន្នកើនដល់ជាង២ពាន់មេហ្គាវ៉ាត់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានៅតែបន្តស្វែងរកប្រភពអគ្គិសនីបន្ថែមទៀត ដើម្បីបំពេញនូវតម្រូវការកើនឡើង និងផ្ដល់ជូនអគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា ខណៈដែលតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជាបន្ដកើនឡើងកាន់តែច្រើន។ ជាក់ស្ដែង នៅអំឡុងទសវត្សរ៍៩០ ប្រទេសកម្ពុជា មានការប្រើប្រាស់អគ្គិសនីត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ ប៉ុណ្ណោះ តែរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានប្រើប្រាស់អគ្គិសនីរហូតជា ២ពាន់មេហ្គាវ៉ាត់ ឯណោះ។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ រូបភាព៖ SPM Page

ថ្លែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកត់សម្គាល់ឃើញថា វឌ្ឍនភាពនៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ បើតាមសម្ដេច ហ៊ុន សែន ការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេសកម្ពុជា នាអំឡុងទសវត្សរ៍៩០ មានការប្រើប្រាស់អគ្គិសនីត្រឹមប្រមាណ ៣០មេហ្គាវ៉ាត់ ប៉ុណ្ណោះ ខណៈរហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានការប្រើប្រាស់អគ្គិសនីរហូតជាង ២ពាន់មេហ្គាវ៉ាត់។ បើទោះជាបែបនេះក្ដី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែអះអាងជាថ្មីម្ដងទៀតថា កម្ពុជានឹងមិនមានការដំឡើងថ្លៃអគ្គិសនីឡើយ។ លើសពីនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែស្វែងរកប្រភពអគ្គិសនីបន្ថែម ដើម្បីបំពេញតម្រូវការប្រើប្រាស់អគ្គិសនីនៅកម្ពុជា។ ខណៈបច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា ស្ទើតែ គ្រប់ដណ្ដប់ ១០០% ទៅហើយដែលមានបណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់ លើកលែងតែនៅតំបន់ដាច់ស្រយាល ឬភូមិបង្កើតថ្មីដែលគ្មានផ្លូវធ្វើដំណើរ ប៉ុណ្ណោះ។

បើតាមសម្ដេច ហ៊ុន សែន ដ្បិតសព្វថ្ងៃ ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ប្រមាណជាង ៦២% បានមកពីប្រភពថាមពលកកើតឡើងវិញក៏ដោយចុះ ប៉ុន្តែ កម្ពុជានឹងនៅតែបន្តខិតខំរកប្រភពអគ្គិសនីកកើតឡើងវិញ បន្ថែមទៀត ទាំងពីប្រភពវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗ ដែលមិនបំពុលបរិស្ថាន ខណៈដែលបណ្តាប្រទេសនានា នៅលើពិភពលោកកំពុងប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ថាមដើរដោយធ្យូងថ្ម និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

បើតាមសម្ដេច ហ៊ុន សែន ដ្បិតសព្វថ្ងៃ ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ប្រមាណជាង ៦២% បានមកពីប្រភពថាមពលកកើតឡើងវិញក៏ដោយចុះ ប៉ុន្តែ កម្ពុជានឹងនៅតែបន្តខិតខំរកប្រភពអគ្គិសនីកកើតឡើងវិញ បន្ថែមទៀត ទាំងពីប្រភពវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងប្រភពផ្សេងៗ ដែលមិនបំពុលបរិស្ថាន ខណៈដែលបណ្តាប្រទេសនានា នៅលើពិភពលោកកំពុងប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ថាមដើរដោយធ្យូងថ្ម និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

សូមបញ្ជាក់ថា ដោយសារតែបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនីមានការកើនឡើង ដែលធ្វើឲ្យប្រទេសជិតខាងដែលជាប្រភពអគ្គិសនីរបស់កម្ពុជា ដូចជា វៀតណាម និងថៃ ជាដើម ត្រូវដំឡើងថ្លៃអគ្គិសនីសម្រាប់លក់ឲ្យកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ក៏បញ្ហានេះមិនប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា នោះដែរ ដោយសារតែរាជរដ្ឋាភិបាល បានប្រកាសមិនឱ្យមានការដំឡើងថ្លៃអគ្គិសនី នោះទេសម្រាប់ឆ្នាំ២០២៣នេះ។ យ៉ាងណាក៏ដោយ នៅឆ្នាំ២០២២ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាអស់ប្រមាណ ២០០លានដុល្លារ ដើម្បីទប់ស្កាត់ការឡើងថ្លៃអគ្គិសនីនៅកម្ពុជា៕




អត្ថបទបន្ទាប់


ផលិតផលចំនួន៣មុខរបស់កម្ពុជា នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅដើមខែក្រោយនេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន៣មុខបន្ថែមទៀត នៅដើមខែក្រោយនេះ ខណៈដែលបច្ចុប្បន្នកម្ព…

នាយករដ្ឋមន្រ្តីថ្មីរបស់ចិន លោក លី ឈាង ប្តេជ្ញាស្ដារទំនុកចិត្តសម្រាប់វិស័យឯកជនឡើងវិញ

ព័ត៌មាន
នាយករដ្ឋមន្រ្តីទី៨របស់ លោក លី ឈាង ដែលបានចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០២៣ ជំនួសលោក លី ខឺឈាងនោះ បានចេញមុខជាសាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ