#កម្ពុជាប្រធានអាស៊ានឆ្នាំក្រោយនេះ

Articles by Tag កម្ពុជាប្រធានអាស៊ានឆ្នាំក្រោយនេះ

សម្តេច តេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់

ដោយ​ ចាន់ មង្គល
បើមិនមានអ្វីប្រែប្រួលទេ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានអាស៊ានជាថ្មីម្ដងទៀត ដែលនេះគឺជាលើកទី៣ហើយ ដែលកម្ពុជាបានធ្វើជាប្រធានអាស៊ាន ចាប់តាំងពីប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ានកាលពីឆ្នាំ១៩៩មក។ បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ កម្ពុជានឹងព្យាយាមដោះស្រាយបញ្ហាប្រឈមនានានៅក្នុងតំបន់។ សម្តេច តេជោ អះអាងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថា របស់សម្តេច ដែលបានថ្លែងនៅក្នុងអង្គមហាសន្និបាតអង្គការសបប្រជាជាតិលើកទី ៧៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៥ ខែកញ្ញាកន្លងទៅថ្មីៗ។