#កំណែទម្រង់វិស័យអប់រំ

Articles by Tag កំណែទម្រង់វិស័យអប់រំ

ករណីគ្រូបង្រៀនគួរ នៅតែបង្កក្ដីបារម្ភចំពោះការកែទម្រង់វិស័យអប់រំ

ដោយ​ ​ ខេមបូណូមីស
ដើម្បីរួមចំណែកជួយធ្វើកំណែកំណែទម្រង់ប្រព័ន្ធអប់រំនៅតាមសាលារដ្ឋនៅកម្ពុជាឱ្យកាន់តែមានគុណភាពល្អប្រសើរ អ្នកជំនាញក្នុងវិស័យអប់រំ ស្នើឱ្យរាជរដ្ឋាភិបាលគួរគិតគូទៅលើចំណុចសំខាន់មួយចំនួនពាក់ព័ន្ធនឹងការត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការបង្រៀនរបស់គ្រូ ការបណ្តុះគរុកោសល្យ និងការអនុវត្តច្បាប់លើគ្រូបង្រៀនណាដែលមិនអនុវត្តតាមគោលការណ៍។ សម្រាប់អ្នកជំនាញ ក្រសួងអប់រំយុវជន និងកីឡាគួរលុបបំបាត់កុំឱ្យមានការបង្រៀនគួរ ដ្បិតវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពបង្រៀន។