ជប៉ុនពិចារណាលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ២៦០ពាន់លានដុល្លារ
ដោយ
ប្រទេសជប៉ុនកំពុងពិចារណាបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិកូវីដ១៩ ក្នុងទំហំទឹកប្រាក់ជាង ២៦០ពាន់លានដុល្លារអាមេរិក។ កញ្ចប់ថវិកានេះ សំដៅកាត់បន្ថយផលប៉ះពាល់ការឆ្លងរីករាតត្បាតកូវីដ១៩ ស្របពេលដែលជប៉ុនកំពុងកត់ត្រាពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៃករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ។ ប៉ុន្តែក្នុងទឹកប្រាក់ដ៏ច្រើនសម្បើមបែបនេះ វាអាចធ្វើឲ្យរដ្ឋាភិបាលក្រុងតូក្យូ បង្កើនបំណុលរបស់ខ្លួនថែមទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។