កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជប៉ុន

ជប៉ុនពិចារណាលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ២៦០ពាន់លានដុល្លារ


ប្រទេសជប៉ុនកំពុងពិចារណាបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិកូវីដ១៩ ក្នុងទំហំទឹកប្រាក់ជាង ២៦០ពាន់លានដុល្លារអាមេរិក។ កញ្ចប់ថវិកានេះ សំដៅកាត់បន្ថយផលប៉ះពាល់ការឆ្លងរីករាតត្បាតកូវីដ១៩ ស្របពេលដែលជប៉ុនកំពុងកត់ត្រាពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៃករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃ។ ប៉ុន្តែក្នុងទឹកប្រាក់ដ៏ច្រើនសម្បើមបែបនេះ វាអាចធ្វើឲ្យរដ្ឋាភិបាលក្រុងតូក្យូ បង្កើនបំណុលរបស់ខ្លួនថែមទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ។
រូបតំណាង៖ ក្រុងតូក្យូ ប្រទេសជប៉ុន
ដោយ

រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ចេញ​សេចក្តី​ព្រៀង​កញ្ចប់​ថវិកា នៅ​ថ្ងៃ​ច័ន្ទ​ស​ប្តា​ហ៍​នេះ ដែល​ជា​ដំណាក់កាល​ដំបូង​បំផុត​មុន​នឹង​ឈាន​ទៅ​រក​ការ​អនុម័ត​ថវិកា​ជា​ផ្លូវការ​។

លោក គី​ស៊ី​ដា ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី បាន​សន្យា​ថា​នឹង​ទម្លាក់​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើន ជាក់ស្តែង រដ្ឋាភិបាល​របស់​លោក កំពុង​ញាប់ដៃ​ញាប់​ជើង​ធ្វើការ​លើ​រឿង​នេះ ដោយ​រំពឹង​ថា នឹង​អនុម័ត​ជា​ផ្លូវការ​យ៉ាង​យូរ​ត្រឹម​ចុងឆ្នាំ​នេះ​។

ប៉ុន្តែ​ការ​ដែល​ជប៉ុន នឹង​ផ្តល់​ថវិកា​សម្រាប់​ជួយ​ជំរុញ​សេដ្ឋកិច្ច​ប្រមាណ ២៦០​ពាន់​លាន​ដុល្លារ​នេះ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​កើន​បំណុល​កាន់តែ​ច្រើន​។ យ៉ាងណាមិញ រដ្ឋាភិបាល​បា​នប​ដិ​សេ​ដ ក្នុង​ការ​ឆ្លើយ​តប​ពី​ខ្ទង់​បំណុល​ដែល​ខ្លួន​កំពុង​មាន​។

គួរ​ជម្រាប​ថា ផែនការ​បង្កើន​ថវិកា​ជំរុញ​សេដ្ឋកិច្ច​ជប៉ុន​នេះ ត្រូវ​បាន​គេ​ដឹង​ថា នឹង​រាប់​បញ្ចូល​ការ​ជំរុញ​និង​គាំទ្រ​ដល់​ការ​ប្រើប្រាស់ និង​ការ​ចាយវាយ​របស់​ពលរដ្ឋ ដែល​បាន​រង​ផល​ប៉ះទង្គិច​ខ្លាំង​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩​។​បន្ថែម​ពីលើ​នេះ វិស័យ​ដទៃ​ទៀត​ដែល​ជប៉ុន​គ្រោង​នឹង​ប្រើប្រាស់​ថវិកា​ដើម្បី​ជួយ​ស្តារ​ឡើង​វិញ​នោះ​រួម​មាន វិស័យ​សេវាកម្ម និង​វិស័យ​ទេសចរណ៍ ផង​ដែរ​។

សូម​ជម្រាប​ដែរ​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ហ្ស៊ី​ដា មាន​ផែនការ​នឹង​ផ្ដល់​ជូន​ជា​សាច់ប្រាក់​ឧបត្ថម្ភ ឬ​ជា​កូ​ប៉ុង ដែល​មាន​តម្លៃ​សរុប​ប្រមាណ​៨៨០​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​មាន​អាយុ ១៨​ឆ្នាំ ឬ​ក្មេង​ជាង​នេះ ដោយ​ចាត់​ទុក​យន្ដការ​នេះ​ថា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​មួយ​នៃ​ផែនការ​កញ្ចប់​ថវិកា​ជំរុញ​កំណើនសេដ្ឋកិច្ច​ខាងលើ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ WFP៖ មនុស្សប្រឈមនឹងភាពអត់ឃ្លាននៅទូទាំងពិភពលោកកើនដល់ ៤៥លាននាក់ហើយ

ព័ត៌មាន
ទីភ្នាក់ងារស្បៀងអាហារមួយរបស់អង្គការសហប្រជាជាតិ បានគូសបញ្ជាក់នៅថ្ងៃច័ន្ទទី០៨ វិច្ឆិកា ថា មនុស្សដែលកំពុងប្រឈមនឹងភាពអត់ឃ្លានក្នុង៤៣ប្រទេស ជុ…

ចាប់ពីចុងខែវិច្ឆិកានេះ ចក្រភពអង់គ្លេស នឹងដាក់ឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck ហើយ!

ព័ត៌មាន
ចក្រភពអង់គ្លេស បានសម្រេចថា នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុនអាមេរិក គឺក្រុមហ៊ុន Merck ចាប់ពីចុងខែនេះតទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ