កោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ នឹងទទួលបានវ៉ាក់សាំង១,៣លានដូសបន្ថែមទៀតពីជប៉ុន
ដោយ
រាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នឹងបរិច្ចាគវ៉ាក់សាំងប្រភេទ AstraZeneca ដែលផលិតនៅក្នុងជប៉ុនបន្ថែមប្រមាណ១លាន៣សែនដូសទៀត ទៅឲ្យកោះតៃវ៉ាន់ និងប្រទេសសមាជិកអាស៊ានចំនួន៣ រួមមាន ប្រទេសវៀតណាម ថៃ និងប្រុយណេ ខណៈដែលគិតមកទល់ពេលនេះ ចំនួនវ៉ាក់សាំងប្រភេទ AstraZeneca ដែលជប៉ុនបានបរិច្ចាគសរុបបានកើនដល់ជាង២៣លានដូសហើយ ដោយបានផ្ដល់ជូនទៅឲ្យប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី និងកោះប៉ាស៊ីហ្វិក។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។