វ៉ាក់សាំងអន្តរជាតិ

កោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ នឹងទទួលបានវ៉ាក់សាំង១,៣លានដូសបន្ថែមទៀតពីជប៉ុន


រាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នឹងបរិច្ចាគវ៉ាក់សាំងប្រភេទ AstraZeneca ដែលផលិតនៅក្នុងជប៉ុនបន្ថែមប្រមាណ១លាន៣សែនដូសទៀត ទៅឲ្យកោះតៃវ៉ាន់ និងប្រទេសសមាជិកអាស៊ានចំនួន៣ រួមមាន ប្រទេសវៀតណាម ថៃ និងប្រុយណេ ខណៈដែលគិតមកទល់ពេលនេះ ចំនួនវ៉ាក់សាំងប្រភេទ AstraZeneca ដែលជប៉ុនបានបរិច្ចាគសរុបបានកើនដល់ជាង២៣លានដូសហើយ ដោយបានផ្ដល់ជូនទៅឲ្យប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី និងកោះប៉ាស៊ីហ្វិក។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ជប៉ុនផ្ដល់ជំនួយវ៉ាក់សាំង ទៅប្រទេសអាស៊ាន និងកោះតៃវ៉ាន់

នៅ​ក្នុង​ចំណោម​វ៉ាក់សាំង​ប្រភេទ AstraZeneca ចំនួន​១​លាន​៣​សែន​ដូ​ស ដែល​ជប៉ុន​គ្រោង​នឹង​បរិច្ចាគ​បន្ថែម​ថ្មី​នេះ គឺ​មាន ៥០​ម៉ឺន​ដូ​ស នឹង​ផ្ដល់​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ ដែល​ធ្វើ​ឲ្យ​ការ​បរិច្ចាគ​វ៉ាក់សាំង​របស់​ជប៉ុន​ទៅ​កាន់​កោះ​មួយ​នេះ បាន​កើន​ដល់ ៣​លាន​៩​សែន​ដូ​ស​ហើយ​។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក តូ​ហ្ស៊ី​មី​ស៊ូ ម៉ូ​តេ​ជី​។ បន្ថែម​ពី​នេះ ជប៉ុន​ក៏​នឹង​ផ្ដល់​វ៉ាក់សាំង​៤០​ម៉ឺន​ដូ​ស​ទៅ​ឲ្យ​វៀតណាម​, ៣០​ម៉ឺន​ដូ​ស​ទៅ​ឲ្យ​ប្រទេស​ថៃ និង​១០​ម៉ឺន​ដូ​សទៀត ឲ្យ​ទៅ​ប្រទេស​ប្រុយ​ណេ​។

គួរ​រំឭក​ថា កន្លង​មក​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​សន្យា នឹង​ផ្ដល់​ថវិកា​១​ពាន់​លាន​ដុល្លារ និង​វ៉ាក់សាំង ៣០​លាន​ដូ​ស ទៅ​ឲ្យ​កម្មវិធី​កូ​វ៉ា​ក់​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចែកចាយ​វ៉ាក់សាំង​ទៅ​កាន់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

គិត​មក​ទល់​ពេល​នេះ ប្រទេស​ជប៉ុន ក៏​មិន​ទាន់​ស្ងប់ស្ងាត់​កូ​វី​ដ​-១៩​នោះ​ដែរ ពោល​គឺ​ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​នេះ នៅ​តែ​មាន​ជា​ហូរ ប៉ុន្ដែ បើ​មើលទៅ​លើ​តួលេខ​នៃ​ការ​ចាក់​វ៉ាក់សាំង​វិញ ឃើញ​ថា​ជប៉ុន សម្រេច​បានការ​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ដូ​ស​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​បាន ៥០%​ហើយ​នៃ​ចំនួន​ប្រជាជន​សរុប​។

ដ្បិតថា ប្រទេស​ជប៉ុន​មាន​ផលិត​វ៉ាក់សាំង AstraZeneca ក៏​ពិតមែន ប៉ុន្ដែ​ប្រទេស​នេះ មិនសូវ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ចាក់​ជូន​ប្រជាជន​ខ្លួន​នោះ​ទេ ប៉ុន្ដែ ជប៉ុន​បែរជា​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ការ​នាំ​ចូល​វ៉ាក់សាំង​ពី​អា​មេ​រិ​ក​ដូច​ជា ប្រភេទ Pfizer និង Moderna ជាដើម ដើម្បី​ចាក់​ជូន​ពលរដ្ឋ​របស់​ខ្លួន ដូច្នេះ​ហើយ ទើប​ប្រទេស​ជប៉ុន​នៅ​សល់​វ៉ាក់សាំង​ប្រភេទ AstraZeneca ដើម្បី​ចែកចាយ​ទៅ​កាន់​ប្រទេស​នានា​ដែល​កំពុង​ខ្វះខាត រួម​ទាំង​កម្ពុជា ក៏​ធ្លាប់​បាន​ទទួល​ជំនួយ​វ៉ាក់សាំង​ពី​ជប៉ុន​១​លាន​ដូ​សរួច​ហើយ​ផង​ដែរ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីគ្រោងបង្កើនអត្រាបំណុលរបស់រដ្ឋឲ្យដល់ ៦៥%នៃGDP ដើម្បីបានថវិកាមកដោះស្រាយបញ្ហាកូវីដ-១៩

ព័ត៌មាន
រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីបានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះបាន ធ្វើការស្នើដល់រដ្ឋាភិបាលដើម្បីបង្កើនកម្រិតបំណ…

កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ឆ្នាំ២០២៥ ត្រូវបានរដ្ឋមន្ត្រីអាស៊ាន ចាប់ផ្តើមពិភាក្សាយ៉ាងផុសផុល

ព័ត៌មាន
ទោះបីជា តំបន់អាស៊ាន នៅតែបន្តប្រយុទ្ធជាមួយករណីឆ្លងមេរោគកូវីដ១៩ និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចក៏ដោយ រដ្ឋមន្ត្រីអាស៊ាន បានប្តេជ្ញាធ្វើការសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ