ដោយ
ចាន់ មង្គល
ករណីរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧នាក់កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា វាគឺជាការឆ្លងមួយដែលអាចាត់ទុកថា «ជាករណីឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងរបស់កម្ពុជា» ដោយសារតែក្នុងចំនួន អ្នកឆ្លងថ្មីទាំង ៧នាក់នោះ គឺមាន៦នាក់ទៅហើយ គឺជាករណីឆ្លងដោយមិនបានដឹងប្រភពច្បាស់លាស់។ ក្នុងស្ថានភាពដ៏អាក្រក់នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធដែលជាសេនាធិការ ក៏បានបានសម្រេចផ្អាកសកម្មភាពអាជីវកម្មចំនួន៣ទីតាំងផងដែរ ដោយសារតែទីតាំងទាំងនេះ គឺជាប់ពាក់ព័ន្ធនឹងករណីឆ្លងថ្មីនេះ។