បុរី មេគង្គ លែន ចូលរួមឧបត្ថម្ភគ្រួសារសពជនរងគ្រោះម្នាក់១លានរៀល ករណីលិចទូកនៅខេត្តកណ្តាល
ដោយ
ហេតុការណ៍លិចទូក ដ៏រន្ធត់មួយ ដែលស្ថិត នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាទី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បានធ្វើឱ្យប្រជាជនកម្ពុជាមានការ កត់ស្លុតជាខ្លាំង ជាពិសេសសាច់ញាតិ របស់ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុលិចទូក ក្នុងខណៈពេលដែលពួកគាត់ត្រលប់មកពីសាលារៀនវិញ ។