បុរី មេគង្គ លែនសូមចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះ ករណីលិចទូកនៅខេត្តកណ្ដាល

បុរី មេគង្គ លែន ចូលរួមឧបត្ថម្ភគ្រួសារសពជនរងគ្រោះម្នាក់១លានរៀល ករណីលិចទូកនៅខេត្តកណ្តាល


ហេតុការណ៍លិចទូក ដ៏រន្ធត់មួយ ដែលស្ថិត នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាទី ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ បានធ្វើឱ្យប្រជាជនកម្ពុជាមានការ កត់ស្លុតជាខ្លាំង ជាពិសេសសាច់ញាតិ របស់ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុលិចទូក ក្នុងខណៈពេលដែលពួកគាត់ត្រលប់មកពីសាលារៀនវិញ ។
បុរី មេគង្គ លែនសូមចូលរួមរំលែកទុក្ខនូវការបាត់បង់សមាជិកគ្រួសារ របស់គ្រួសារសពជនរងគ្រោះ ករណីលិចទូកនៅខេត្តកណ្តាល

ក្នុងនោះគណៈគ្រប់គ្រង និង បុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ របស់ បុរី​ មេគង្គ លែន ក៏បានសំដែងនូវការសោកស្តាយ និងរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ ប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស ដែលបានទទួលមរណភាព និងបានពាំនាំនូវថវិកាចូលរួមបុណ្យសពចំនួន ១លានរៀល ក្នុងមួយគ្រួសារ ដល់គ្រួសារក្មេងរងគ្រោះទាំង១១នាក់ (ម្នាក់កំពុងបាត់ខ្លូន) ដែលស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ ។

យ៉ាងណាមិញ គិតមកដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានរកឃើញជងរងគ្រោះសរុបចំនួន ១៤ នាក់ ក្នុងនោះស្លាប់ ១០ នាក់ (ស្រី ៣ នាក់) និង នៅសល់ ១ នាក់ទៀតអាយុ ១៤ ឆ្នាំបាត់ខ្លួន ខណៈអាជ្ញាធរកំពុងខ្នះដៃខ្នះជើងតាមស្វែងរកបន្ត៕




អត្ថបទបន្ទាប់


ពិសេសខ្លាំង! ទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ទៅក្រៅប្រទេសពីបុរី ប៉េង ហួត

ព័ត៌មាន
កម្មវិធីទិញផ្ទះ ឈ្នះដំណើរកម្សាន្ត VIP ទៅក្រៅប្រទេសរបស់បុរី ប៉េង ហួត គឺជាការផ្ដល់ជូនកាដូដ៏ពិសេសមិនធ្លាប់មានសម្រាប់អតិថិជនទាំងអស់ដែលទិញគ្…

បញ្ហាអាកាសធាតុនាំឲ្យការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិធ្លាក់ចុះ ៣៤% នៅ៩ខែឆ្នាំនេះ

ព័ត៌មាន
របាយការណ៍ផ្ដល់ដោយសមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ