ថៃមានអ្នកស្លាប់ដោយសារមេរោគបំប្លែងខ្លួនអូមីក្រុង២នាក់ហើយ!
ដោយ
ស្ថានភាពកូវីដ១៩ក្នុងប្រទេសថៃ ហាក់ស្ថិតក្នុងសភាពមិនប្រាកដប្រជានៅឡើយ ខណៈស្ថានការណ៍កំពុងវិវត្តទៅមុខ កាន់តែអាក្រក់ទៅៗ ស្របពេលដែលនៅថ្ងៃច័ន្ទទី១៧ខែមករា ប្រទេសក្បែរខាងកម្ពុជាមួយនេះ បានកត់ត្រាពីករណីស្លាប់ ដោយសារមេរោគបំប្លែងខ្លួនអូមីក្រុងចំនួន២ករណីហើយ គិតត្រឹមរយៈពេល៣ថ្ងៃប៉ុណ្ណោះ។ ករណីស្លាប់ទាំងពីរករណីនេះ គឺសុទ្ធតែបានកើតឡើងលើមនុស្សវ័យចំណាស់។ ដោយក្នុងនោះ មានម្នាក់មិនបានចាក់វ៉ាក់សាំងនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃបាងកកប៉ុស្តិ៍។